Apple ពន្យល់ការខ្វះ NFC និងWireless Charging លើ iPhone 5

By | September 15th, 2012 11:38 pm | 423 Views

iPhone 5 ហាក់ដូចជា ផ្ទុយពីទូរស័ព្ទផ្សេងៗទៀត ដែលព្យាយាមយកគុណសម្បត្តិ​ដោយ​ការ​ប្រើ​ប្រាស់​ NFC ​និង Wireless Charging។ បើតាមសំដីរបស់នាយកប្រតិបត្តិ របស់ Apple លោក Phil Schiller បាននិយាយថា គុណសម្បត្តិទាំងអស់ នោះ​មិន​មែន​ជា​គោល​ដៅ​ ដែល Apple ចង់​​បាន​​នោះ​​ទេ។ គាត់​បាន​បន្ថែមទៀត​ថា Apple បាន​​បង្ហាញ​​នូវកម្មវិធី Passbook ​ដែលបានធ្វើ​ការ​យ៉ាង​ច្រើន​ ដែលមនុស្សភាគច្រើន ចង់បាន និងប្រើប្រាស់ ដោយវា “មិនត្រូវ៊ការអោយមាន ប្រព័ន្ធម៉ាស៊ីនទូទាត់” ដូចមុនទៀតទេ សំរាប់​គ្រប់​គ្រង សំបុត្រ រឺ Coupon។

Schiller បញ្ជាក់ទៀតថា សំរាប់ Wireless Charging នៅតែតម្រូវអោយប្រើខ្សែ ដើម្បីភ្ជាប់ទៅនឹងឧបករណ៍ សាក​ថ្មដដែល ផ្ទុយមកវិញ សំរាប់ខ្សែ USB វិញអ្នក​អាច​ធ្វើ​ការ​ដោត​ទៅ​កាន់ ឆ្នាំងសាកថ្ម​, កុំព្យូទ័រ និង​ថែម​ទាំង​អាច​សាក នៅលើយន្តហោះ​បាន​ថែម​ទៀត។ គាត់បន្ថែមទៀតថា “ការដែលបង្កើតនូវ​ផលិតផលថ្មី ដែលត្រូវការដោត​ទៅកាន់​ប្រភព​អគ្គិសនី​ កាន់​តែធ្វើ​អោយ​ មាន​ភាព​ស្មុក​ស្មាញ​ជាង​មុន​ទៅ​វិញ​ទេ”។

Schiller បានបន្តទៀតថា បើបកមកមើល ខ្សែតភ្ជាប់ប្រភេទ​ថ្មីវិញ វាគឺ​ជា​ការ​វិវត្តន៍ របស់ iPhone ដែលជួយអោយ Apple បង្កើតនូវ​ផលិត​ផល​ដែលមាន​ ទំងន់​ស្រាល និង​ស្ដើងជាងមុន ហើយ Connector ថ្មី​នេះនឹង​នៅបន្ត ជាច្រើន​ឆ្នាំ តទៅមុខ​ទៀត។

Related Articles