Windows 8 Tablet មានអេក្រង់​៧អ៊ីញ ត្រូវបានបង្ហាញ

By | June 10th, 2013 12:27 am | 1164 Views

ចំពោះ​អេក្រង់​ដែល​មាន​កំរិត​ Resolution ទាប​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ប្រតិបត្តិការ របស់ Microsoft។ នៅ​ Computex យើង​បាន​រកឃើញ​នូវ Tablet​ ថ្មី​តំណើរការ​ដោយ Windows 8 ដែលមានអេក្រង់តែ ៧ អ៊ីញ, វាមិន​ត្រឹម​តែ​បង្ហាញ​ពី​ការ​តំណើរ​ការ​ Windows 8​ នៅលើ​រូបរាង​ដែលតូច​ប៉ុណ្ណោះ​ទេ, នេះក៏​ជា Tablet ដែល​បង្កើត​ដោយ​ CPU ជំនាន់ថ្មី គឺ Intel Atom Bay-Trail M Processor ផងដែរ។

Tablet ថ្មីនេះត្រូវ​បាន​អោយឈ្មោះ Code Name ថា Lyon ដែលត្រូវបានបង្កើត ODM Inventec, វាបំពាក់ជានឹនងអេក្រង់​ដែល​មាន​កំរិត Resolution 1280×800 ជាមួយនឹង RAM 2GB (អាចតំឡើងដល់ 4GB រឺ 8GB), ទំហំផ្ទុក 64 GB និង 128GB និងអាច​បន្ថែម​បាន​តាមរយៈ microSD, មាន WiFi N, 3G រឺ LTE, មានថ្មកំលាំងផ្ទុក 2400 mAh។ ដោយ​សារ​វា​ជា Reference Model លក្ខណៈ​នឹងអាចផ្លាស់​ប្ដូ ប៉ុន្តែ​តំលៃ​របស់​វា គឺត្រឹមតែ $350 ប៉ុណ្ណោះ។

ខាង​ក្រោម​ជា​វី​ដែ​អូ​បង្ហាញ​ពីតំណើរការ​របស់ Tablet នេះ៖

ប្រភពពី PocketNow

Related Articles