Nexus 4 vs. iPhone 5

By | November 22nd, 2012 2:43 pm | 799 Views

iPhone 5 និង Nexus 4 គឺសុទ្ធតែជា​ម៉ូដែលទំនើបៗក្នុងពេលបច្ចុប្បន្ននេះ, ទូរ​ស័ព្ទ​ទាំង ២ នេះ​​បាន​បង្ហាញ​នូវ លក្ខណៈ​សម្បត្តិ​ថ្មី​ៗ​របស់ ប្រព័ន្ធ​តំ​ណើរ​ការ របស់​ខ្លួន ដោយ​បញ្ជាក់​នូវ ល្បឿន​យ៉ាង​លឿន, មាន Display បង្ហាញ​បាន​យ៉ាង​ល្អ, និង​ផ្ដល់​នូវ ថ្ម​ប្រើ​ប្រាស់​បាន​ក្នុង​រយៈ​ពេល​យ៉ាង​យូរ។ ដូច្នេះ ដើម្បី​ដឹង​ថា ទូរស័ព្ទ​មួយ​ណា ជា​ទូរស័ព្ទ​ដែល​ល្អ​នោះ ក្នុង​វី​ដេ​អូ​ខាង​ក្រោម​នេះ នឹង​បង្ហាញ​អំ​ពី​ការ​ប្រៀប​ធៀប ទូរ​ស័ព្ទ​ទាំង​ពីរ​នេះ ក្នុង​ទំរង់​ផ្សេងៗ ដូចជា ល្បឿន​ក្នុង​ពេល Boot, ល្បឿន​ក្នុង​ពេល​បើក​កម្មវិធី, ល្បឿន​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណែត, ការ​ប្រើ​ប្រាស់​កា​មេ​រ៉ា, តំ​លៃ និង​កន្លែង​ដែល​មាន​លក់ និង​ចំនុច​ផ្សេងៗ​ទៀត​ជា​ច្រើន។

បើ​ពិ​និត្យ​មើល​លើ​លក្ខណៈ​សម្បត្តិ​វិញ iPhone 5 គឺ​តំ​ណើរ​ការ​ដោយ Apple Dual Core A6 CPU ដែល​មាន​ចំនួន Core របស់ GPU ចំនួន ៣, និង​មាន RAM 1GB។ ចំនែក​ឯ Nexus 4 វិញ​គឺ​បំ​ពាក់​ដោយ ជំនាន់​ថ្មី​របស់ Qualcomm គឺ Snapdragon S4 Pro quad-core CPU និងមាន RAM 2GB។ ចំ​ពោះ ​កំ​រិត​ក្នុង​ការ​បង្ហាញ​របស់ ទូរ​ស័ព្ទ​ទាំង​ពីរ​នេះ គឺ​មាន​ដង់​ស៊ី​តេ pixel ចំនួន 320 PPI ដែល​មាន​ន័យ​ថា អក្សរ និង​រូប​ភាព​គឺមាន​ភាព​ច្បាស់​ខ្លាំង នៅ​លើ​ទូរ​ស័ព្ទ​ទាំង​ពីរ។ សំ​រាប់ Nexus 4 គឺ​មាន​ចំនួន Resolution សរុប 1280×768 ច្រើន​ជាង iPhone 5 ដែល​មាន​ត្រឹម​តែ 1136×640។

ទូរ​ស័ព្ទ​ទាំង​ពីរ​គឺមាន កា​មេ​រ៉ា 8 Mega Pixels និងមាន Front-Facing Camera សំ​រាប់​ប្រើ​ក្នុង Video Chat។ iPhone 5 មាន​លក់​ក្នុង​ទំ​ហំ 16, 32 និង 64GB, ចំ​នែក​ឯ Nexus 4 វិញ​គឺ​មាន 8 និង 16GB។

Related Articles