Amazon ប្រើការប្រៀបធៀប iPad mini ដើម្បី Promote Kindle Fire HD

By | October 29th, 2012 9:40 pm | 726 Views

ពេល​​ដែល Apple បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ iPad mini, Apple បាន​បង្ហាញ​ពី​ការ​ប្រៀប​ធៀប ជា​មួយ​នឹង Google Nexus 7 ដែល​បាន​បញ្ជាក់​ពី ទំ​ហំ​អេ​ក្រង់​​ធំ​ជាង​ 0.9 អ៊ីញ (៣៥% នៃ​ក្រ​ឡា​ផ្ទៃ​ធំ​ជាង)។ ក្នុង​ចំនុច​នេះ Amazon បាន​ធ្វើ​ការ​ប្រៀប​ធៀប​ថា Kindle Fire HD គឺ​មាន​ចំនួន Pixels ច្រើន​ជាង iPad mini ដល់​ទៅ ៣០% ដែល​វា​មាន 216 PPI (pixels per inch) ខណៈ​ដែល iPad mini គឺ​មាន​ត្រឹម​តែ 163 PPI ដែល​មាន​ន័យ​ថា គុណ​ភាព​នៃ​ការ​បង្ហាញ​រូប​ភាព​នៃ Kindle Fire HD គឺ​ល្អជាង។

បន្ថែម​ពី​ការ​ប្រៀប​ធៀប​អេ​ក្រង់, Amazon ក៏​បាន​បញ្ជាក់​បន្ថែម​ពី​លក្ខណៈសម្បត្តិ​ផ្សេងៗ​ទៀត ដូច​ជា ការ​បញ្ចេញ​សំឡេង​មាន​លក្ខណៈ Stere ហើយ​​អ្វី​​ដែល​ពិសេស នោះ​គឺ Amazon Kindle Fire HD គឺ​មាន​តំ​លៃ​ទាប​ជាង iPad mini រហូត​ដល់​ទៅ 130 ដុល្លា។

ខាង​ក្រោម​នេះ​គឺ​ជា ការ​ប្រៀប​ធៀប​រវាង iPad mini, Amazon Kindle Fire HD, និង Google Nexus 7។

Related Articles