Samsung Galaxy S III Mini នឹងបង្ហាញខ្លួននៅថ្ងៃទី ១១ តុលានេះ?

By | October 3rd, 2012 9:08 pm | 647 Views

Samsung Mobile បាន​ចែក​លិ​ខិត​អញ្ជើញ សំរាប់​ព្រឹត្តិ​ការណ៍​មួយ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉ង់ ដែល​ត្រូវ​បាន​គេ​រំ​ពឹង​ទុក​ថា ទូរ​ស័ព្ទ Samsung ដែល​មាន​ទំហំ​តូច នឹង​ត្រូវ​បាន​បង្ហាញ​ក្នុង​ព្រឹត្តិ​ការណ៍​នោះ។

ក្នុង​លិខិត​អញ្ជើញ​នោះ មាន​បញ្ជាក់​នូវ​បន្ទាត់​មួយ​ថា “So big can be small. And so small can be big.”។ អ្នក​ប្រហែល​ជា​កត់​ចំ​ណាំ​ឃើញ​ផង​ដែរ​ថា មាន Logo S series ក្នុង​ផ្ទៃ​ខាង​ក្រោយ​នៃ​រូប​ភាព​ខាង​លើ, ដែល​យើង​អាច​ទាញ​សន្និ​ដ្ឋាន​កាន់​តែ​ច្បាស់​ថា ជា​ទូរ​ស័ព្ទ Galaxy S ដែល​មាន​ទំ​ហំ​តូច នឹង​ត្រូវ​បង្ហាញ​ក្នុង ព្រឹត្តិ​ការណ៍​នោះ។

ក្នុង​ពត៍​មាន​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍​នេះ, ជា​ពិ​សេស​​សំ​រាប់​​អ្នក​ដែល​គិត​ថា Galaxy S III គឺ​ធំ​ពេក​ក្នុង​ការ​កាន់​នោះ, សូម​កុំ​ភ្លេច​ចាំ​មើល​នូវ Galaxy S ថ្មី​ដែល​មាន​ទំ​ហំ​តូច​ជាង​មុន នៅ​ថ្ងៃ​ទី ១១ តុ​លា​នេះ​ទាំង​អស់​គ្នា​ណា!

Related Articles