យើងធ្លាប់បានដឹងម្តងរួចមកហើយ នូវ ពាណិជ្ជកម្ម របស់ Samsung អំពី “The Next Big Thing Is Here” ដែលបានជំរុញអោយការលក់ នូវផលិតផល Galaxy S II ក្នុងទីផ្សារអាមេរិក ដោយធ្វើការប្រៀបធៀបជាមួយនឹង ទូរស័ព្ទ iPhone របស់ Apple។ មិនខុសពី Galaxy S II ដែរ ឥឡូវនេះ ពាណិជ្ជកម្មនេះបានធ្វើឡើង ជាថ្មីម្តងទៀតហើយ សំរាប់ Galaxy S III ដែលនឹងប្រៀបធៀបទៅនឹងទូរស័ព្ទ iPhone 5។
អ្នកនឹងឃើញថា Galaxy S III មានគុណសម្បត្តិជាច្រើន ដែល iPhone 5 មិនមានដូចជា NFC, Smart Stay, S-Beam, ShareShot, Group Cast, Direct Call, Smart Alert, Tilt to Zoom, Palm Swipe Capture, Palm Touch Mute Pause, Picture in Picture, Turn Over to Mute, Shake to Update និង Removable Battery។
AppleGalaxy S IIIiPhone 5Samsung


