ខណៈពេលដែល iPhone 5 ស្ថិតក្នុងការ Pre-Order និងមិនទាន់ធ្វើការចែកចាយ និងលក់ជាផ្លូវការ, ពេលនេះអ្នកគាំទ្រ iPhone បានបង្ហោះលទ្ធផលពីការធ្វើតេស្ត ដោយប្រើ កម្មវិធី Geekbench 2 នៅលើវេបសាយ របស់ PrimateLabs កាលពីល្ងាចមិញនេះ។ តាមរយៈលទ្ធផលនៃការធ្វើតេស្តនេះ បានបង្ហាញអោយឃើញថា ពិន្ទុសរុបដែល iPhone 5 ទទួលបាននោះគឺ 1601 ពិន្ទុ។ បើប្រៀបធៀបជាមួយនឹង ជំនាន់ចុងក្រោយរបស់ Apple គឺ iPhone 4S ដែលបានទទួលតែ 631 ពិន្ទុ និង iPhone 4 គឺទទួលបានត្រឹមតែ 391 ពិន្ទុតែប៉ុណ្ណោះ។
ខាងក្រោមនេះ ជាលទ្ធផលនៃការតេស្ត iPhone 5, iPhone 4S និង iPhone 4 ដោយប្រើ Geekbench 2 ដូចខាងក្រោម៖

ហើយបើសិនជាធ្វើការប្រៀបធៀបជាមួយនឹង The New iPad ដែលមានប្រភេទ CPU A5X ដែលមានល្បឿនយ៉ាងអស្ចារ្យ សំរាប់ Apple Tablet គឺមានត្រឹមតែ 791 ពិន្ទុតែប៉ុណ្ណោះ ដែលបញ្ជាក់ថា A6 ដែលបំពាក់នៅលើ iPhone 5 គឺមានសមត្ថភាព ខ្លាំងជាង ដល់ទៅ ២ ដងឯណោះ។ ខាងក្រោមនេះ គឺជាលទ្ធផល ពិន្ទុសំរាប់ iOS Devices៖

មិនទាន់អស់ទេ ខាងក្រោមនេះ ជាលទ្ធផលដែលបានមកពី ប្រភពទូរស័ព្ទ Android ដែលមានពិន្ទុប្រហាក់ប្រហែលនឹង iPhone 5៖

បើតាមរយៈការដែល ពិនិត្យមើលទៅតាម ពិន្ទុទាំងអស់ដែលបាន ប្រមូលបាន គឺយើង ឃើញថា iPhone 5 ពិតជាមានសមត្ថភាពយ៉ាងអស្ចារ្យ ជាមួយនឹង A6 Processor ថ្មី ដែល Design ដោយ Apple ដែលល្មមនឹង បង្ហាញពីសមត្ថភាពដែលអាចមាន ប្រៀបទៅលើប្រភេទ ទូរស័ព្ទ Android បាន។
ប្រភព 9to5Mac
AppleiPhone 5


