HTC ប្រកាសបង្ហាញនូវ HTC 8X និង 8S

By | September 19th, 2012 11:22 pm | 424 Views

អគ្គនាយក ក្រុមហ៊ុន HTC លោក Peter Chou, ជាមួយនឹង លោក Steve Ballmer CEO ពី Microsoft បាន​ចូល​រួម​ក្នុង ព្រឹត្តិ​ការណ៍​មួយនៅឯទីក្រុង New York មុន​​នេះ​​បន្តិច ដើម្បី​ធ្វើការ ប្រកាស​នូវ​ទូរស័ព្ទ​ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន HTC។ ទូរស័ព្ទដែលត្រូវបាន ប្រកាសគឺមានចំនួន ២ ម៉ូដែល ដែលសុទ្ធតែរចនាឡើងអោយ តំណើរការលើ Windows Phone 8 ដែលម៉ូដែលទី១ គឺ HTC 8X និងម៉ូដែលបន្ទាប់គឺ HTC 8S។

ទូរស័ព្ទទាំង ២នេះ នឹងលក់ជាផ្លូវការនៅក្នុង វិច្ឆិការ ខាងមុខនេះហើយ ដែលនឹងមាននៅលើបណ្ដាញ AT&T, Verizon និង T-Mobile។

HTC  8S ខាងលើនេះ គឺមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • CPU​ 1GHz dual-core Snapdragon S4
  • មានអេក្រង់ ៤ អ៊ីញជាមួយនឹង Resolution WVGA (800×480)
  • មាន RAM 512MB
  • កាមេរ៉ាក្រោយ 5 megapixel ជាមួយនឹង f/2.8 aperture.
  • មានអង្គចងចាំខាងក្នុង 4GB ប៉ុន្តែអ្នកអាចថែម microSD ខាងក្រៅបាន
  • វាមានកំរាស់ 10.28 millimeters
  • ទំងន់ 113 grams.
  • និងមានថ្ម 1700 mAh

ចំនែកឯ HTC 8X (នៅខាងក្រោម) មានគុណសម្បត្តិដូចខាងក្រោម៖

  • CPU 1.5GHz dual-core Snapdragon S4
  • មានអេក្រង់ 4.3-inch 720p HD (1280×720)
  • មានកាមេរ៉ាក្រោយ 8 megapixel
  • កាមេរ៉ាមុខ 2 megapixel
  • មានទំហំផ្ទុកខាងក្នុង 16GB
  • មានកំរាស់ 10.12mm
  • ទំងន់ 130 gram
  • និងមានថ្ម 1800 mAh

ម៉ូដែលទាំង ២ សុទ្ធតែបំពាក់ដោយបច្ចេកវិទ្យា Beats Audio និងប្រភេទអេក្រង់ Gorilla Glass ផងដែរ។

ខាងក្រោមនេះ ជាវីដេអូបង្ហាញពីការប្រើប្រាស់ HTC 8X និង 8S:


HTC 8X

HTC 8S Color Options

Related Articles