Samsung បញ្ជាក់ពីការប្ដឹង Apple ពី LTE នៅលើ iPhone 5

By | September 21st, 2012 12:46 am | 412 Views

កាលពីខែមុននេះ ភាពតានតឹងយ៉ាងខ្លាំង រវាង Samsung និង Apple អំពីសេចក្តី សំរេចរបស់ សាលក្រម រវាង​ភាគី​ទាំង ២ ដែល​ធ្វើ​អោយ Samsung បាត់​បង់​ប្រាក់​ចំនូល​យ៉ាង​ច្រើន។ ទោះ​យ៉ាង​ណា​ក្ដីក៏ Samsung មិន​បាន​ធ្លាក់​ដៃ​នោះ​​ទេ ជំនួស​មក​វិញ Samsung បាន​កំពុង​រៀប​ចំ ការ​វាយ​បក ទៅ​កាន់ Apple វិញ ដោយប្រកាសថា នឹង​ប្តឹង Apple អំពី ប៉ាត៉ង់ របស់ LTE ប្រសិន​ណា​ជា iPhone 5 ដែល​នឹង​ចេញ​មក​នោះ មាន LTE។

ដូច​ដែល​យើង​បាន​ដឹង​ហើយ​កាល​ពី​ថ្ងៃ 12 កញ្ញា​នេះ​ហើយ​ថា Apple ពិត​ជា​បាន​បញ្ចូល LTE ទៅ​ក្នុង iPhone 5 ពិត​មែន, ពេលនេះ Samsung បានបញ្ជាក់ ថា​នឹង​ដាក់ iPhone 5 ទៅ​ក្នុង​ការ​ប្ដឹង​បក ទៅ​លើ Apple វិញ។ Samsung បាន​បញ្ចាក់​ទៀត​ថា នៅ​ពេល​ដែល iPhone 5 ចេញ​លក់​ជា​ផ្លូវ​ការ ក្រុម​ហ៊ុន Samsung ដែល​ស្ថិត​នៅ កូរ៉េ​ខាង​ត្បូង នឹង​រៀប​ចំ​សំ​នុំ​រឿង ជា​មួយ​នឹង ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ​ដើ​ម្បី​ដាក់​ប្ដឹង​ទៅ​កាន់​ក្រុម​ហ៊ុន Apple។ តាម​របាយ​ការណ៍​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ពាក្យ​បណ្ដឹង​នោះ នឹងពាក់ព័ន្ធ ទៅនឹងប៉ាតង់ចំនួន ៨។

ក្នុងបច្ចុប្បន្ននេះ ប្រហែលជា Samsung ក៏ដូចជាយើងផងដែរ ដែលទន្នឹងចាំសាកនូវ iPhone 5 ដោយ​ផ្ទា​ល់​ដៃ ដើម្បី​សាក​ពី​លក្ខណៈ​ទាំងអស់ របស់ iPhone 5។

ប្រភព៖FOSS Patents

តាមរយៈ៖ PocketNow

Related Articles