Apple ប្ដឹងបន្ថែម ៧០៧ លានដុល្លា, និងផ្អាកការលក់សំរាប់ផលិតផល Samsung

By | September 23rd, 2012 2:27 pm | 397 Views

កាលពីយប់ថ្ងៃសុក្រនេះ Apple បានស្នើសុំទៅកាន់តុលាការ អោយបន្ថែមទឹកប្រាក់ចំនួន $707 លានដុល្លា បន្ថែម​ពី​លើ​សំ​ណង ១.០៥ កោត​ដុល្លា​ដែល​ Samsung​ ត្រូវ​សង​កាល​ពី​ការ​កាត់​ក្ដី ខែ​មុន។ ក្រុម​ហ៊ុន Apple ក៏​បាន​ស្នើរ​សុំ​ផង​ដែរ ថា​អោយ​បិទ​មិន​អោយ​មាន​ការ​លក់ នូវ​ផលិត​ផល​ទូរ​ស័ព្ទ ចំ​នួន ២៦ ម៉ូ​ដែល និង Tablet ចំនួន ៣ ម៉ូ​ដែល​នៅ​លើ​ទី​ផ្សា​រអា​មេ​រិក។ ចំ​នែកឯ Samsung បាន​ទាម​ទារ​ចំពោះ​ពាក្យ​ប​ណ្ដឹង​ថ្មី​នេះ ថា “យ៉ាង​ហោច​ណាស់​, ប្រាក់​សំ​ណង​គួរ​ត្រូវ​កាត់​បន្ថយ ៣៥ លាន​ដុ​ល្លា​វិញ​”។

ចំ​ពោះ​ទឹក​ប្រាក់​ដែល​ Apple ទារ​ប​ន្ថែម​ទៀត​នេះ បាន​មក​ពី​កា​បូក​បញ្ចូល​ពី​កត្តា​ដូច​ជា ៤០០​ លាន​ដុល្លា សំរាប់​ការ Design, ១៣៥ លាន​ដុល្លា សំរាប់​ប៉ា​តង់ ឧករណ៍​ផ្សេងៗ (Utility), ១២១ លាន​ដុល្លា​សំរាប់​ការ​ខូច​ខាត​ទី​ផ្សារ​នៃ​ការ​លក់, និង ៥០ លាន​ដុល្លា​ទៀត​សំរាប់​ថ្លៃ​រត់​ការ​បណ្ដឹង។

Related Articles