Samsung ចាប់ផ្ដើមចេញអោយ Update Jelly Bean ជាផ្លូវការនៅលើ Galaxy S III

By | September 24th, 2012 9:30 pm | 438 Views

យើង​បាន​ដឹង​រួច​មក​ហើយ​ថា Android 4.1 Jelly Bean update សំ​រាប់ Samsung Galaxy S III គំរោង​ថា​នឹង​ចេញ​អោយ Update សំ​រាប់​ខែ តុលា​ខាង​មុខ​នេះ តែ​បើ​តាម​រ​បាយ​ការណ៍​ថ្មី​ៗនេះ បាន​បង្ហាញ​ថា មាន​ទូរ​ស័ព្ទ​មួយ​ចំ​នួន​បាន​ទទួល update ទៅ​ជា Jelly Bean ហើយ (ជា​លក្ខណៈ​ផ្លូវ​ការ)។

របាយ​ការណ៍​នោះ ក៏​បាន​​បញ្ជាក់​ផង​ដែរ​​ថា ប្រ​ទេស Poland, Romania និង អង់គ្លេស គឺជា​តំ​បន់​តំបូ​ងគេ ដែល​នឹង​ទទួល​បាន Jelly Bean update នេះ​មុន​គេ។  ចំ​ពោះ update មួយនេះនឹង រួម​បញ្ចូល​នូវលក្ខណៈ​សម្បត្តិ​ដូច​ជា៖

  • ការ​កែ​ប្រែ និង​ពង្រឹង តំ​ណើរ​ការ​របស់​ប្រ​ព័ន្ធ អោយ​មានភាព​រស់​ជាង​មុន ដោយ​ពឹង​លើ​ Project Butter
  • ទទួល​បាន នូវ មឺនុយ Setting ថ្មី
  • កម្មវិធី Google Now
  • មាន Mode សំ​រាប់ Homescreen ចំនួន ២
  • ផ្ទាំង Notification ថ្មី

និងលក្ខណៈថ្មីៗជាច្រើនទៀត។ អញ្ចឹង​សូម​កុំ​ភ្លេច សាក​មើល​លើ​ទូរ​ស័ព្ទ​អ្នក​ទាំង​អស់​គ្នា ថា​តើ Update នោះ​មាន​លើ​ទូរ​ស័ព្ទ​របស់​អ្នក​ទាំង​អស់​គ្នា ហើយ​រឺ​នៅ?

Related Articles