Apple គ្រោងនឹងផ្ញើលិខិតអញ្ជើញ ការបង្ហាញ iPad Mini នៅថ្ងៃទី១០ តុលានេះ

By | October 2nd, 2012 9:27 am | 479 Views

យោង​ទៅ​តាម​ប្រ​ភព​ផ្សេងៗ​ដែល ស្នើ​មិន​អោយ​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់​អោយ​ដឹង​ថា Apple គំ​រោង​នឹង​ចេញ​នូវ ជំ​នាន់​ថ្មី​មួយ​ទៀត​របស់ iPad ដែល មាន​ទំហំ​តូច​ជាង និង​ថោក​ជាង iPad បច្ចុប្បន្ន ដែល​ត្រូវ​បាន​គេ​អោយ​ឈ្មោះ​ថា iPad Mini ឬ​ក៏ iPad Air ដែល​នឹង​មាន​អេ​ក្រង់ 7.85 inch។

ប្រ​ភព​ទាំង​នោះ​ក៏​បាន​បញ្ជាក់​ទៀត​ថា Apple នឹង​ផ្ញើ​លិ​ខិត​អញ្ជើញ​សំ​រាប់​ការ​បង្ហាញ​នេះ នៅ​ថ្ងៃ​ទី ១០ តុលា ខាង​មុខ​នេះ​ហើយ។

បើ​សិន​ជា​ពត៍មាន​នេះ​ក្លាយ​ជា​ការ​ពិត ហើយ​បើ Apple អនុវត្ត​នូវ ស្តង់​ដា​កាល​បរិច្ឆេទ​របស់​ខ្លួន​នោះ ព្រឹត្តិ​ការណ៍​នៃ​ការ​បង្ហាញ​នេះ​គួរ​តែ ប្រ​ព្រឹត្ត​ទៅ​នៅ ថ្ងៃ​ពុធ ទី ១៧ ខែ តុលា ២០១២, ហើយ​នឹង​ដាក់​លក់​នៅ​ថ្ងៃ​សុក្រ ទី ២ ខែ វិច្ឆិការ ២០១២ ដែល​ជា​ថ្ងៃ ឈប់​សំរាក និង​ល្អ​បំផុត​សំរាប់​ការ​លក់។

ប្រភព៖ Fortune

Related Articles