ទូរស័ព្ទ និងឧបករណ៍ ដែលនឹង Support IOS 7

By | June 11th, 2013 2:53 am | 1214 Views

បើទោះបីជា ជំនាន់ beta របស់ iOS7 ត្រូវបានដាក់​អោយ Developers​ អោយប្រើហើយ​ក៏​ដោយ, ប៉ុន្តែ​សំរាប់​អ្នក​ប្រើ​ប្រាស់ នឹង​អាច​ប្រើ​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ​ខាង​មុខ​នេះ, ហើយវាអាច​នឹង ចេញ​ដំណាល​គ្នានឹង​ជំនាន់ ថ្មី​របស់ iPhone។

ហើយ​ខាង​ក្រោម​នេះ​ជា​ iOS devices ដែលនឹង​អាច​តំឡើង​ទៅ iOS7 បាន​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ​ខាង​មុខ​នេះ៖

  • iPhone 4
  • iPhone 4S
  • iPhone 5
  • iPad 2
  • iPad third generation
  • iPad fourth generation
  • iPad mini
  • iPod touch fifth generation

Apple ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លក្ខណៈ​សម្បត្តិ​ទាំងអស់​របស iOS 7 គឺ​អាស្រ័យ​នឹង​លក្ខខណ្ឌដូច​ខាង​ក្រោម៖

  1. Panorama គឺអាច​ប្រើ​បាន​តែ​នៅ​លើ​ iPhone 4S, iPhone 5, និង iPod touch (5th generation). Square និង video formats និង swipe to capture គឺ​មាន​នៅ​លើ​តែ ជំនាន់ iPhone 4 និង​ក្រោយ, iPad (3rd generation រឺជំនាន់​ក្រោយ), iPad mini, និង iPod touch (5th generation).

  2. Filters ដែល​មាន​ក្នុង Camera គឺ​មាន​តែ​សំរាប់ iPhone 5 និង iPod touch (5th generation). ចំនែក Filters នៅក្នុងកម្មវិធី Photos គឺមាន​តែ​ក្នុងជំនាន់ iPhone 4 និង​ក្រោយ, iPad (3rd generation or later), iPad mini, and iPod touch (5th generation).

  3. AirDrop គឺ​មាន​តែ​នៅ​លើ iPhone 5, iPad (4th generation), iPad mini, and iPod touch (5th generation) and និង​តម្រូវ​អោយ​មាន iCloud account.

  4. Siri គឺ​មាន​សំរាប់​តែ iPhone 4S, iPhone 5, iPad with Retina display, iPad mini, and iPod touch (5th generation) និង​មាន​តំណ​ភ្ជាប់​អ៊ីនធឺណេត

  5. Find My iPhone គឺ​អាច​ប្រើ​បាន​តែ iOS devices បាន​តភ្ជាប់​ជាមួយនឹង Wi-Fi រឺ​មានគំរោង data plan ណាមួយប៉ុណ្ណោះ។

Related Articles