Samsung Mobile បានចែកលិខិតអញ្ជើញ សំរាប់ព្រឹត្តិការណ៍មួយក្នុងប្រទេសអាល្លឺម៉ង់ ដែលត្រូវបានគេរំពឹងទុកថា ទូរស័ព្ទ Samsung ដែលមានទំហំតូច នឹងត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍នោះ។
ក្នុងលិខិតអញ្ជើញនោះ មានបញ្ជាក់នូវបន្ទាត់មួយថា “So big can be small. And so small can be big.”។ អ្នកប្រហែលជាកត់ចំណាំឃើញផងដែរថា មាន Logo S series ក្នុងផ្ទៃខាងក្រោយនៃរូបភាពខាងលើ, ដែលយើងអាចទាញសន្និដ្ឋានកាន់តែច្បាស់ថា ជាទូរស័ព្ទ Galaxy S ដែលមានទំហំតូច នឹងត្រូវបង្ហាញក្នុង ព្រឹត្តិការណ៍នោះ។
ក្នុងពត៍មានដ៏គួរអោយចាប់អារម្មណ៍នេះ, ជាពិសេសសំរាប់អ្នកដែលគិតថា Galaxy S III គឺធំពេកក្នុងការកាន់នោះ, សូមកុំភ្លេចចាំមើលនូវ Galaxy S ថ្មីដែលមានទំហំតូចជាងមុន នៅថ្ងៃទី ១១ តុលានេះទាំងអស់គ្នាណា!
Galaxy S III MiniSamsung



