ពេលដែល Apple បានប្រកាសជាផ្លូវការនូវ iPad mini, Apple បានបង្ហាញពីការប្រៀបធៀប ជាមួយនឹង Google Nexus 7 ដែលបានបញ្ជាក់ពី ទំហំអេក្រង់ធំជាង 0.9 អ៊ីញ (៣៥% នៃក្រឡាផ្ទៃធំជាង)។ ក្នុងចំនុចនេះ Amazon បានធ្វើការប្រៀបធៀបថា Kindle Fire HD គឺមានចំនួន Pixels ច្រើនជាង iPad mini ដល់ទៅ ៣០% ដែលវាមាន 216 PPI (pixels per inch) ខណៈដែល iPad mini គឺមានត្រឹមតែ 163 PPI ដែលមានន័យថា គុណភាពនៃការបង្ហាញរូបភាពនៃ Kindle Fire HD គឺល្អជាង។
បន្ថែមពីការប្រៀបធៀបអេក្រង់, Amazon ក៏បានបញ្ជាក់បន្ថែមពីលក្ខណៈសម្បត្តិផ្សេងៗទៀត ដូចជា ការបញ្ចេញសំឡេងមានលក្ខណៈ Stere ហើយអ្វីដែលពិសេស នោះគឺ Amazon Kindle Fire HD គឺមានតំលៃទាបជាង iPad mini រហូតដល់ទៅ 130 ដុល្លា។
ខាងក្រោមនេះគឺជា ការប្រៀបធៀបរវាង iPad mini, Amazon Kindle Fire HD, និង Google Nexus 7។
AmazonAppleiPad MiniKindle Fire HD



