តារាចិន Jimmy Lin បានបង្ហាញពីការប្រើប្រាស់ iPhone 5

By | September 3rd, 2012 3:03 pm | 299 Views

អតីតកំពូលតារា លោក Jimmy Lin, ដែលមានអ្នកគាំទ្រនៅលើគេហទំព័រ Webo រហូតដល់ 13,6 លាននាក់ បានបង្ហោះរូបភាពរបស់គាត់ពី ការប្រើប្រាស់ iPhone 5.

លោក Jimmy Lin បាននិយាយថា “iPhone 5 ត្រូវបានបញ្ជាក់នៅថ្ងៃនេះថា នឹងមានប្រវែងវែងជាងមុន”.

គាត់បានបន្តទៀតថា “iPhone 5 ប្រើសមាសធាតុ អាលុយមីញ៉ូម ដូចនឹង iPad ហើយមានអេក្រង់ទំហំ 4 អ៊ីញ, ដែលមានកំរាស់ស្តើងជាងមុន ដែលសមល្មមក្នុងការកាន់ ដោយដៃរបស់អ្នក” ហើយគាត់ក៏បានបង្ហាញនូវរូបភាពដែលគាត់ប្រើប្រាស់ ដូចខាងក្រោម៖

Lin ក៏បានបន្ថែមទៀតដែរថា Headphone Jack គឺត្រូវបានដាក់នៅខាងក្រោមនៃ ទូរស័ព្ទ, ហើយ iPhone 5 នឹងប្រើ 19 pin connector តូច ជំនួសពីការប្រើ 30 pin connector.

អត្ថបទដើមដែលបាន Post នៅល្ងាច ថ្ងៃទី១ ខែកញ្ញានេះមានអ្នកដល់ទៅ 160,000 ដល់ គិតត្រឹមព្រឹកថ្ងៃទី៣ នៅប្រទេសចិន ដោយមានអ្នក Comments ដល់ទៅ 40,000 comments.

បច្ចប្បន្ននេះ Lin គឺជាអ្នកប្រណាំងឡាន និងជាអ្នកជំនួញនៅ Taiwan ដែលជាកន្លែងដែលរោងចក្រ Foxconn ផលិត iPhone ស្ថិតនៅ

តាមរយៈ ZDnet

ប្រភព weibo

Related Articles