វីដេអូបង្ហាញពី iPhone 5 តំណើរការ ជាមួយនឹងអេក្រង់ 4 អ៊ីញ

By | September 3rd, 2012 9:56 pm | 262 Views

iPhone 5 គឺត្រូវបានរំពឹងទុកថា មាន Resolution 1136×640 ដែលនឹងតំណើរការដោយ iOS6 source code. ឥឡូវនេះ MacRumors បានបង្ហោះនូវ វីដេអូ មួយបង្ហាញពី កម្មវិធី, ការលេងហ្គេម និងមើលវិដេអូ នៅលើ អេក្រង់ 4-inch របស់ iPhone 5.

ឥឡូវសូមមើលទាំងអស់គ្នា ថាតើវាខុសអ្វីពី iPhone 4 និង 4S ទៅ៖

វីដេអូក្នុង ទំរង់ 16:9 wide screen គឺពិតសាកសមនឹងអេក្រង់ 4-inch ថ្មីនេះណាស់. ចំពោះ ហ្គេម ហាក់ដូចជាប្រសើរជាងមុន ជាមួយនឹង អេក្រង់វែង ជាងមុន ដែលងាយស្រួលក្នុង ការប្រើ Controls ដោយមិនស៊ីផ្ធៃហ្គេម។ ក្នុងលក្ខណៈបញ្ឈរ ក៏ផ្តល់ភាពងាយស្រួល ច្រើនជាងមុន ដោយអាចអោយយើង មើលអត្ថបទ, អ៊ីមែល, សារ បានច្រើនជាងមុន

ប្រភព MacRumors

តាមរយៈ iClarified

Related Articles