ក្រុមហ៊ុន Nokia និង Microsoft នឹងប្រារព្ធកម្មវិធីបង្ហាញផលិតផល Windows Phone 8 ក្នុងសប្តាហ៍នេះហើយ ទូរស័ព្ទដែលយើងរំពឹងថានឹងចេញនោះ គឺ Nokia Lumia 920។
ក្រុមការងាររបស់ Verge មានពត៍មានលំអិតមួយចំនួន សំរាប់ទូរស័ព្ទថ្មីនេះ គឺវានឹងបំពាក់ជាមួយនឹង ប្រព័ន្ធសាកថ្មដោយមិនចាំបាច់ប្រើ ខ្សែ (Wireless Charging) ដោយប្រើស្តង់ដារ QI Wireless Power.
ពត៍មានដទៃទៀតដែលត្រូវបានរកឃើញ ចំពោះ Nokia Lumia 920 នឹងមាន កាមេរ៉ា 8 Megapixel ហើយទូរស័ព្ទនេះនឹងភ្ជាប់មកជាមួយនឹង ទំហំ Storage ខាងក្នុង 32GB និងមាន RAM ទំហំ 1GB.
Nokia Lumia 920 ក៏មានគេនិយាយថាមានអង្គវិភាគ Dual-Core 1.5GHz
យើងនឹងឃើញពត៍មានលំអិត ជាផ្លូវការ នៅក្នុងសប្ដាហ៍នេះហើយ ពេលដែលក្រុមហ៊ុន Nokia ប្រកាសជាផ្លូវការនូវផលិតផល Windows Phone 8 ថ្មីរបស់ពួកគេ។


