Galaxy S III ផ្តួលដំណែង Apple’s iPhone 4S នៅ U.S.

By | September 5th, 2012 5:03 pm | 330 Views

យោងទៅតាមការគណនា និងរបាយការណ៍ដែលបានបញ្ចេញដោយ ការវិភាគរបស់លោក Michael Walkley ពី Canaccrod Genuity, Apple iPhone S បានធ្លាក់តំណែង ជាទូរស័ព្ទលក់ដាច់ជាងគេលំដាប់ទី១ នៅលើទីផ្សារអាមេរិក។ ខណៈពេលដែលទូរស័ព្ទដែលលក់ដាច់បំផុតនៅ បណ្ដាញ AT&T វិញគឺ Samsung Galaxy S III ដែលធ្វើអោយ iPhone ធ្លាក់តំណែង និងនាំមុខ លើបណ្ដាញដទៃទៀតដូចជា Verizon និង Sprint។

ជាការពិតណាស់ ពិភពលោកកំពុងតែទន្ទឹងរង់ចាមើល នូវការប្រកាសនូវ iPhone ជំនាន់ថ្មី ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី 12 ខែ កញ្ញានេះហើយ ដែលធ្វើអោយ មនុស្សភាគច្រើនផ្អាកពីការទិញនូវ ម៉ូដែលចាស់ៗ ដូចជា iPhone 4S។ ចំណែកឯ Samsung កំពុងតែជំរុញការលក់នូវផលិតផល Galaxy S III យ៉ាងខ្លាំង ដែលវាជាផលិតផលដែលល្អជាងគេ សំរាប់ប្រភេទទូរស័ព្ទដៃ Android នៅលើទីផ្សារបច្ចប្បន្ននេះ ហើយវាក៏មានអាយុកាលក្មេងជាង iPhone 4S ដល់ទៅ 7 ខែផងដែរ។

តើលទ្ធផលនឹងមានការ ប្រែប្រួលយ៉ាងណាបន្ទាប់ពី Apple ប្រកាសនូវជំនាន់ថ្មីរបស់ iPhone បន្ទាប់ពីថ្ងៃទី 12 ខែ កញ្ញាខាងមុខនេះ? យើងនឹងតាមដានទាំងអស់គ្នា។

ប្រភព៖ BGR

តាមរយៈ៖ PocketNow

Related Articles