ថ្ងៃនេះ Apple បានផ្ញើ លិខិតអញ្ជើញទៅកាន់សមាជិករបស់ខ្លួន ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង San Francisco នៅសប្ដាហ៍ក្រោយ ដែល Apple នឹងបង្ហាញនូវជំនាន់ថ្មីរបស់ iPhone។
វាពិតជាផ្លូវការ ដែល Apple នឹងបង្កើត ព្រឹត្តិការណ៍ក្នុងថ្ងៃពុធ សប្ដាហ៍ក្រោយនេះ។ ដូចទៅនឹង iPad ដែលបានបង្ហាញក្នុងឆ្នាំនេះដែរ Apple នឹងប្រារព្ធ ធ្វើនៅ San Francisco នៅរោងមហោស្រព Yerba Buena (Yerba Buena Center for the Arts Theater)
ក្នុងលិខិអញ្ជើញ បានសរសេរថា៖ “It’s almost here,” ជាមួយនឹងស្រមោលលេខ “5” នៅក្រោមថ្ងៃទី 12.
ព្រឹត្តិការណ៍នេះនឹង ប្រារព្ធនៅម៉ោង 10 ព្រឹក ក្នុង San Francisco ដែលត្រូវនឹងម៉ោង ១ យប់ថ្ងៃទី ១៣ ក្នុងប្រទេសកម្ពុជា។
គេរំពឹងថា ទូរស័ព្ទនឹងត្រូវលក់ នៅថ្ងៃទី ២១ ខែកញ្ញានេះ នៅសហរដ្ឋអាមេរិក។
ម៉េងហ្គោនឹងធ្វើការ Update នូវពត៍មាន នៅថ្ងៃដែល Apple ប្រកាសនូវ iPhone 5, សូម Subscribe ទៅកាន់ Facebook របស់យើងតាមរយៈ http://facebook.com/MangoPhoneShop.
AppleiPhone 5


