យើងបានឃើញរួចមកហើយនូវ Windows Phone 8 ដែលបានប្រកាសជាផ្លូវការ ដូចជា Samsung ATIV S, Nokia Lumia 920 និង Nokia Lumia 820.
បើមើលមកក្រុមហ៊ុន HTC វិញ ក៏កំពុងតែរៀបចំនូវព្រឹត្តិការណ៍របស់ខ្លន សំរាប់ថ្ងៃទី ១៩ ខែកញ្ញានេះផងដែរ។ យើងមិនទាន់ប្រាកដថា ព្រឹត្តិការណ៍នេះ នឹងបង្ហាញពី Android HTC One X+, Windows Phone, រឺក៏ Flyer Tablet (ដែលគេហៅថា Flyer X ដែលមានអេក្រង់ 7-inch) នៅឡើយទេ។
ជុំវិញបញ្ហានេះ គេសង្ស័យថា HTC នឹងចេញនូវ ស៊េរី HTC Windows Phone 8 ដែលនឹងមាន ៣ម៉ូដែល ដូចទៅនឹង One Series ដែល ដែលមាន HTC 8X(Zenith), លំដាប់បន្ទាប់ HTC 8S(Accord) និងលំដាប់ទាបគឺ HTC 8V(Rio)។
HTC 8X នឹងមកជាមួយនូវ
- អេក្រង់ 4.7-inch Super LCD2 ជាមួយ Resolution កំរិត HD(1280×720)
- អង្គវិភាគ Dual-Core Snapdragon S4
- កាមេរ៉ា 8-Megapixels
- NFC
- ប្រព័ន្ធ HSPA+ ជាមួយល្បឿនដល់ទៅ 42Mbps
សំរាប់ HTC 8S នឹងមកជាមួយនូវ
- អេក្រង់ 4.3-inch Super LCD2 ជាមួយ Resolution កំរិត HD(1280×720)
- អង្គវិភាគ 1.5 Dual-Core Snapdragon S4 MSM8960
- កាមេរ៉ា 8-Megapixels
- ទំហំផ្ទុក 16GB និងអាចថែម មេម៉ូរីក្រៅបាន
- NFC
- ប្រព័ន្ធ HSPA+ ជាមួយល្បឿនដល់ទៅ 42Mbps
សំរាប់ HTC 8V នឹងមកជាមួយនូវ
- អេក្រង់ 4-inch Super LCD ជាមួយ Resolution កំរិត WVGA(800×480)
- អង្គវិភាគ 1.5 Dual-Core Snapdragon S4 MSM8227
- RAM 512 MB
- កាមេរ៉ា 5-Megapixels
- ទំហំផ្ទុក 16GB និងអាចថែម មេម៉ូរីក្រៅបាន
- NFC
- ប្រព័ន្ធ HSPA ជាមួយល្បឿន 14.4Mbps
បើសិនជាការសង្ស័យ ក្លាយជាការពិតយើងនឹងមាន ជំរើសដល់ទៅ 6 សំរាប់ការជ្រើសរើសទូរស័ព្ទ Windows Phone 8 (១ ពី Samsung, ២ ពី Nokia និង ៣ ពី HTC) ហើយក៏នូវមានបន្តទៀត។
ប្រភព PocketNow
8 SeriesHTCWindows Phone 8


