Google ចេញកម្មវិធី YouTube លើ App Store

By | September 11th, 2012 10:51 pm | 317 Views

Apple កំពុងតែរុញខ្លួនឯងអោយឆ្ងាយពី Google តាមរយៈការដកចេញនូវ Google Maps សំរាប់កម្មវិធីផែនទីរបស់ខ្លួន និងដកផងដែរ នូវកម្មវិធី Youtube ពី iOS6 Beta 4 ដែលជាសញ្ញាថា ជំនាន់ចុងក្រោយរបស់ iOS 6 គឺរួចរាល់ជាផ្លូវការ ជាមួយនឹង iPhone 5។ ទោះជាយ៉ាងណាក៏ដោយ ដោយសារ Youtube ជាសហគមន៍ចែករំលែកនូវ វីដេអូមួយយ៉ាងធំរបស់ Google, ជាការឆ្លើយតប Google ក៏បានប្រកាសនូវ កម្មវិធីថ្មីរបស់ខ្លួន គឺ Youtube app ដែលត្រូវអាចអោយ អ្នកប្រើប្រាស់ តំឡើងបានតាមរយៈ App Store.

កម្មវិធីនេះ ត្រូវបានបង្កើតក្នុង គោលបំណងផ្តល់ភាពងាយស្រួលសំរាប់ អ្នកប្រើប្រាស់ប្រភេទទូរស័ព្ទ។ ទោះយ៉ាងណា វាមិនទាន់ Support សំរាប់ The New iPad នៅឡើយទេ ប៉ុន្តែវានៅតែដំណើរការនៅពេលអ្នកពង្រីកវា។

Related Articles