Acrobat Reader លើ Windows Phone ចេញជំនាន់ថ្មី

By | September 9th, 2012 3:23 pm | 278 Views

ពេលដែល Windows Phone 7 បានចាប់ផ្តើមចេញជាលើកដំបូង, ក្រុមហ៊ុន Adobe បានចេញនូវកម្មវិធី Acrobat Reader យ៉ាងសាមញ្ញបំផុត ក្នុង Marketplace ដែលគ្រាន់តែអាចអោយ អ្នកប្រើប្រាស់សំរាប់មើលឯកសារ PDF នៅលើប្រព័ន្ធតំណើរការថ្មីនេះ។

វាពិតជាយឺត និងខ្វះខាតគុណសម្បត្តិយ៉ាងច្រើនសំរាប់ជំនាន់ដំបូងរបស់ Acrobat Reader។ ថ្ងៃនេះ Adobe បាន Upgrade ទៅកាន់ Acrobat Reader X ដែលមានការបន្ថែមនូវគុណសម្បត្តិ ថ្មីៗយ៉ាងច្រើន។

គុណសម្បត្តិថ្មីនេះរួមមាន ការរៀបចំ Interface ថ្មី ជាមួយនឹងជំរើសជាច្រើនដូចជា Continuous/Single page view, Document search, និង “Recently Viewed”។ ចំពោះល្បឿនក្នុង ពង្រីក បង្រួម និងការរំកិល គឺប្រសើរជាងមុន ប៉ុន្តែទោះយ៉ាងណា បើអ្នកបើកឯកសារ PDF ដែលមានទំហំធំ វានៅតែត្រូវការពេលវេលាយូរ សំរាប់ការ Render រូបភាព ចំពោះកំរិតពង្រីក បង្រួមនីមួយៗ

ទោះយ៉ាងណា ក្នុងជំនាន់ថ្មីនេះនៅតែមិនទាន់មាន លទ្ធភាពក្នុងការផ្ញើរ PDF តាមរយៈ Email រឺក៏ Upload ទៅកាន់ Sky Drive រឺក៏ធ្វើការ Pin PDF ទៅកាន់ Start Screen នៅឡើយទេ។

អ្នកអាចចូលទៅ Download រឺ Install ពី Windows Phone Marketplace ជាមួយនឹង URL ខាងក្រោម៖

http://www.windowsphone.com/en-US/apps/bc4f319a-9a9a-df11-a490-00237de2db9e

ខាងក្រោម ជារូប Screenshots របស់ Acrobat Reader៖

Related Articles