កាលពីយប់ថ្ងៃសុក្រនេះ Apple បានស្នើសុំទៅកាន់តុលាការ អោយបន្ថែមទឹកប្រាក់ចំនួន $707 លានដុល្លា បន្ថែមពីលើសំណង ១.០៥ កោតដុល្លាដែល Samsung ត្រូវសងកាលពីការកាត់ក្ដី ខែមុន។ ក្រុមហ៊ុន Apple ក៏បានស្នើរសុំផងដែរ ថាអោយបិទមិនអោយមានការលក់ នូវផលិតផលទូរស័ព្ទ ចំនួន ២៦ ម៉ូដែល និង Tablet ចំនួន ៣ ម៉ូដែលនៅលើទីផ្សារអាមេរិក។ ចំនែកឯ Samsung បានទាមទារចំពោះពាក្យបណ្ដឹងថ្មីនេះ ថា “យ៉ាងហោចណាស់, ប្រាក់សំណងគួរត្រូវកាត់បន្ថយ ៣៥ លានដុល្លាវិញ”។
ចំពោះទឹកប្រាក់ដែល Apple ទារបន្ថែមទៀតនេះ បានមកពីកាបូកបញ្ចូលពីកត្តាដូចជា ៤០០ លានដុល្លា សំរាប់ការ Design, ១៣៥ លានដុល្លា សំរាប់ប៉ាតង់ ឧករណ៍ផ្សេងៗ (Utility), ១២១ លានដុល្លាសំរាប់ការខូចខាតទីផ្សារនៃការលក់, និង ៥០ លានដុល្លាទៀតសំរាប់ថ្លៃរត់ការបណ្ដឹង។


