ថ្មីៗ Facebookនេះ បានកំពុងគិតសារជាថ្មី អំពីការចាប់ផ្តើមសរសេរកម្មវិធី សំរាប់ទូរស័ព្ទដោយប្រើ Native Code ជំនួសវិញ។ យើងបានឃើញរួចមកហើយថា Facebook បានចេញ update ជាច្រើនសំរាប់ Facebook Messenger រួចមកហើយ, ប៉ុន្តែសំរាប់ការ Update លើកនេះ ធ្វើអោយ Facebook Messenger មានការផ្លាស់ប្តូររូបរាង ជាថ្មី ស្ទើរតែទាំងស្រុង និងមាន ភ្ជាប់ ជាមួយនឹង SMS support សំរាប់ Android ថែមទៀត។
ក្នុងនោះមានការ រចនាទ្រង់ទ្រាយជាថ្មី សំរាប់ការបង្ហាញ សារ ដែលផ្ដល់ភាពងាយស្រួលជាងមុនសំរាប់ការសន្ទនា។ ការផ្លាស់ប្តូរទ្រង់ទ្រាយធំមួយទៀតនោះ គឺការបន្ថែមការ Swipe នៅលើឈ្មោះ Contact ដែលនឹងបង្ហាញប្រអប់វាយ សារ ដែលអ្នកអាចផ្ញើសារបានយ៉ាងរហ័សផងដែរ។
ទាំង Android និង iOS គួរណាស់តែឃើញការផ្លាស់ប្ដូរនេះ ដំណាលគ្នា ក៏ប៉ុន្តែ សំរាប់ឥឡូវនេះ គឺមានតែសំរាប់ Android តែប៉ុណ្ណោះ, តែទោះយ៉ាងណា Facebook បាននិយាយថា Facebook Messenger ជំនាន់ថ្មីនឹងមានសំរាប់ iOS ក្នុងពេលឆាប់ៗនេះ។


