សំរាប់អ្នកដែលប្រើប្រាស់ Facebook Messenger ដើម្បីទំនាក់ទំនង ជាមួយមិត្តភ័ក្តិ, អ្នករួមការងារ, និងគ្រួសារ ពេលនេះ Facebook បានចេញនូវជំនាន់ថ្មីរបស់ Facebook Messenger គឺ ជំនាន់ទី២។ សំរាប់ជំនាន់ថ្មីនេះ នឹង Support ចំពោះ iOS6 ក៏ដូចជា អេក្រង់ វែងរបស់ iPhone 5 ផងដែរ។
ក្នុងជំនាន់នេះ ក៏ដូចទៅនឹងជំនាន់ថ្មីនៅលើ Android អញ្ចឹងដែរ គឺអ្នកអាច Swipe Left ដើម្បីមើល Contact ដែលមាន ហើយអ្នកក៏អាច pin មនុស្សសំខាន់របស់អ្នក ទៅខាងលើបំផុតនៃតារាង។ ក្នុងជំនាន់នេះ ក៏បាន កែតំរូវ កំហុសផ្សេងៗ និងបង្កើនប្រសិទ្ធិភាព នៃល្បឿនរបស់ កម្មវិធីអោយលឿនជាងមុនផងដែរ។


