យើងបានដឹងរួចមកហើយថា Android 4.1 Jelly Bean update សំរាប់ Samsung Galaxy S III គំរោងថានឹងចេញអោយ Update សំរាប់ខែ តុលាខាងមុខនេះ តែបើតាមរបាយការណ៍ថ្មីៗនេះ បានបង្ហាញថា មានទូរស័ព្ទមួយចំនួនបានទទួល update ទៅជា Jelly Bean ហើយ (ជាលក្ខណៈផ្លូវការ)។
របាយការណ៍នោះ ក៏បានបញ្ជាក់ផងដែរថា ប្រទេស Poland, Romania និង អង់គ្លេស គឺជាតំបន់តំបូងគេ ដែលនឹងទទួលបាន Jelly Bean update នេះមុនគេ។ ចំពោះ update មួយនេះនឹង រួមបញ្ចូលនូវលក្ខណៈសម្បត្តិដូចជា៖
- ការកែប្រែ និងពង្រឹង តំណើរការរបស់ប្រព័ន្ធ អោយមានភាពរស់ជាងមុន ដោយពឹងលើ Project Butter
- ទទួលបាន នូវ មឺនុយ Setting ថ្មី
- កម្មវិធី Google Now
- មាន Mode សំរាប់ Homescreen ចំនួន ២
- ផ្ទាំង Notification ថ្មី
និងលក្ខណៈថ្មីៗជាច្រើនទៀត។ អញ្ចឹងសូមកុំភ្លេច សាកមើលលើទូរស័ព្ទអ្នកទាំងអស់គ្នា ថាតើ Update នោះមានលើទូរស័ព្ទរបស់អ្នកទាំងអស់គ្នា ហើយរឺនៅ?
AndroidGalaxy S IIIJelly BeanSamsung


