អគ្គនាយក ក្រុមហ៊ុន HTC លោក Peter Chou, ជាមួយនឹង លោក Steve Ballmer CEO ពី Microsoft បានចូលរួមក្នុង ព្រឹត្តិការណ៍មួយនៅឯទីក្រុង New York មុននេះបន្តិច ដើម្បីធ្វើការ ប្រកាសនូវទូរស័ព្ទជំនាន់ក្រោយរបស់ក្រុមហ៊ុន HTC។ ទូរស័ព្ទដែលត្រូវបាន ប្រកាសគឺមានចំនួន ២ ម៉ូដែល ដែលសុទ្ធតែរចនាឡើងអោយ តំណើរការលើ Windows Phone 8 ដែលម៉ូដែលទី១ គឺ HTC 8X និងម៉ូដែលបន្ទាប់គឺ HTC 8S។
ទូរស័ព្ទទាំង ២នេះ នឹងលក់ជាផ្លូវការនៅក្នុង វិច្ឆិការ ខាងមុខនេះហើយ ដែលនឹងមាននៅលើបណ្ដាញ AT&T, Verizon និង T-Mobile។
HTC 8S ខាងលើនេះ គឺមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- CPU 1GHz dual-core Snapdragon S4
- មានអេក្រង់ ៤ អ៊ីញជាមួយនឹង Resolution WVGA (800×480)
- មាន RAM 512MB
- កាមេរ៉ាក្រោយ 5 megapixel ជាមួយនឹង f/2.8 aperture.
- មានអង្គចងចាំខាងក្នុង 4GB ប៉ុន្តែអ្នកអាចថែម microSD ខាងក្រៅបាន
- វាមានកំរាស់ 10.28 millimeters
- ទំងន់ 113 grams.
- និងមានថ្ម 1700 mAh
ចំនែកឯ HTC 8X (នៅខាងក្រោម) មានគុណសម្បត្តិដូចខាងក្រោម៖
- CPU 1.5GHz dual-core Snapdragon S4
- មានអេក្រង់ 4.3-inch 720p HD (1280×720)
- មានកាមេរ៉ាក្រោយ 8 megapixel
- កាមេរ៉ាមុខ 2 megapixel
- មានទំហំផ្ទុកខាងក្នុង 16GB
- មានកំរាស់ 10.12mm
- ទំងន់ 130 gram
- និងមានថ្ម 1800 mAh
ម៉ូដែលទាំង ២ សុទ្ធតែបំពាក់ដោយបច្ចេកវិទ្យា Beats Audio និងប្រភេទអេក្រង់ Gorilla Glass ផងដែរ។
ខាងក្រោមនេះ ជាវីដេអូបង្ហាញពីការប្រើប្រាស់ HTC 8X និង 8S:
8S8XHTCWindows Phone 8




