ទូរស័ព្ទ Windows Phone 8 បន្ទាប់ពី HTC

By | September 9th, 2012 4:09 pm | 323 Views

យើងបានឃើញរួចមកហើយនូវ Windows Phone 8 ដែលបានប្រកាសជាផ្លូវការ ដូចជា Samsung ATIV S,  Nokia Lumia 920 និង Nokia Lumia 820.

បើមើលមកក្រុមហ៊ុន HTC វិញ ក៏កំពុងតែរៀបចំនូវព្រឹត្តិការណ៍របស់ខ្លន សំរាប់ថ្ងៃទី ១៩ ខែកញ្ញានេះផងដែរ។ យើងមិនទាន់ប្រាកដថា ព្រឹត្តិការណ៍នេះ នឹងបង្ហាញពី Android HTC One X+, Windows Phone, រឺក៏ Flyer Tablet (ដែលគេហៅថា Flyer X ដែលមានអេក្រង់ 7-inch) នៅឡើយទេ។

ជុំវិញបញ្ហានេះ គេសង្ស័យថា HTC នឹងចេញនូវ ស៊េរី HTC Windows Phone 8 ដែលនឹងមាន ៣ម៉ូដែល ដូចទៅនឹង One Series ដែល ដែលមាន HTC 8X(Zenith), លំដាប់បន្ទាប់ HTC 8S(Accord) និងលំដាប់ទាបគឺ HTC 8V(Rio)។

HTC 8X នឹងមកជាមួយនូវ

  • អេក្រង់ 4.7-inch Super LCD2 ជាមួយ Resolution កំរិត HD(1280×720)
  • អង្គវិភាគ Dual-Core Snapdragon S4
  • កាមេរ៉ា 8-Megapixels
  • NFC
  • ប្រព័ន្ធ HSPA+ ជាមួយល្បឿនដល់ទៅ 42Mbps

សំរាប់ HTC 8S នឹងមកជាមួយនូវ

  • អេក្រង់ 4.3-inch Super LCD2 ជាមួយ Resolution កំរិត HD(1280×720)
  • អង្គវិភាគ 1.5 Dual-Core Snapdragon S4 MSM8960
  • កាមេរ៉ា 8-Megapixels
  • ទំហំផ្ទុក 16GB និងអាចថែម មេម៉ូរីក្រៅបាន
  • NFC
  • ប្រព័ន្ធ HSPA+ ជាមួយល្បឿនដល់ទៅ 42Mbps

សំរាប់ HTC 8V នឹងមកជាមួយនូវ

  • អេក្រង់ 4-inch Super LCD ជាមួយ Resolution កំរិត WVGA(800×480)
  • អង្គវិភាគ 1.5 Dual-Core Snapdragon S4 MSM8227
  • RAM 512 MB
  • កាមេរ៉ា 5-Megapixels
  • ទំហំផ្ទុក 16GB និងអាចថែម មេម៉ូរីក្រៅបាន
  • NFC
  • ប្រព័ន្ធ HSPA ជាមួយល្បឿន 14.4Mbps

បើសិនជាការសង្ស័យ ក្លាយជាការពិតយើងនឹងមាន ជំរើសដល់ទៅ 6 សំរាប់ការជ្រើសរើសទូរស័ព្ទ Windows Phone 8 (១ ពី Samsung, ២ ពី Nokia និង ៣ ពី HTC) ហើយក៏នូវមានបន្តទៀត។

ប្រភព PocketNow

Related Articles