Firmware ថ្មីរបស់ Galaxy S3 ស្ទើរតែគ្រប់ដប់ហើយ

By | September 9th, 2012 9:16 pm | 412 Views

ម៉េងហ្គោទើបតែបង្ហាញពី របៀបដំឡើង Jelly Bean លើ Galaxy SIII មិនបានប៉ុន្មានថ្ងៃផង, ឥឡូវនេះ SAMMobile បានបង្ហាញនូវ Firmware ថ្មី មួយទៀតហើយគឺ I9300XXDLI4   ដែលត្រូវបានគេបញ្ជាក់ថា ជា Firmware ដែលដើរ Stable បំផុត។

Firmware ថ្មីនេះស្ទើរតែល្អគ្រប់ដប់ទៅហើយ ដូច្នេះយើងអាចសន្និដ្ឋានបានថា Samsung នឹងធ្វើការបញ្ចេញនូវ ជាផ្លូវការនូវ Jelly Bean update សំរាប់ Samsung Galaxy SIII ឆាប់នេះហើយ។

I9300XXDLI4   មានគុណសម្បត្តិដូចខាងក្រោម៖

  • បញ្ហា Brightness បានដោះស្រាយ
  • ការចាប់រក Wi-Fi បានល្អជាងមុន
  • RAM Optimization
  • សាកថ្មឆាប់ពេញ
  • App Drawer លឿនហើយ Smooth
  • ការបើកកម្មវិធី ពិតជាលឿន
  • ការប្រើប្រាស់ជារួម លឿន និង Smooth ជាងមុនច្រើន

Firmware មួយនេះជា PRE-RELEASE ដែលមិនទាន់ជាផ្លូវការនៅ KIES នៅឡើយទេ។

ខាងក្រោមជាពត៍មានលំអិតអំពី Firmwares:

វិធីសាស្រ្តក្នុងការតំឡើង:

ខាងក្រោម ជាសេចក្ដីសង្ខេប៖

  • Unzip the file ដែលអ្នកបានដោនឡូតខាងលើ
  • បើកកម្មវិធី Odin 3.04 (មានស្រាប់ក្នុង File ដែលអ្នកដោនឡូត)
  • បើកទូរស័ព្ទ ក្នុង download mode (ដោយចុច Home+power+vol down)
  • ភ្ជាប់ ទូរស័ព្ទជាមួយកុំព្យូទ័រ ហើយរង់ចាំ រហូតអ្នកទទួលបាន សញ្ញាពណ៍លឿងក្នុង Odin
  • ធ្វើការកំណត់ I9300XXDLI4_I9300OXADLI4_I9300XXDLI4_HOME.tar.md5 ក្នុងផ្នែក PDA
  • សូមប្រាកដថាចំនុច re-partition មិនត្រូវបាន ticked
  • ចុចប៊ុង Start ដើម្បីចាប់ផ្តើមតំណើការ flash, ហើយរង់ចាំ ៥ ទៅ ១០នាទី។

អ្នកអាចមើលពីពត៍មានលំអិតក្នុងការដំឡើង តាមរយៈអត្ថបទមួយនេះ ដំឡើង Jelly Bean 4.1.1 លើទូរស័ព្ទ Galaxy S III សំរាប់ Firmware Build I9300XXDLH6។

បើមានបញ្ហារឺ ចំងល់សូមធ្វើការ Comments ម៉េងហ្គោនឹងព្យាយាម ដោះស្រាយបញ្ហាអ្នកទាំងអស់គ្នា!

Related Articles