iPhone 5 ហាក់ដូចជា ផ្ទុយពីទូរស័ព្ទផ្សេងៗទៀត ដែលព្យាយាមយកគុណសម្បត្តិដោយការប្រើប្រាស់ NFC និង Wireless Charging។ បើតាមសំដីរបស់នាយកប្រតិបត្តិ របស់ Apple លោក Phil Schiller បាននិយាយថា គុណសម្បត្តិទាំងអស់ នោះមិនមែនជាគោលដៅ ដែល Apple ចង់បាននោះទេ។ គាត់បានបន្ថែមទៀតថា Apple បានបង្ហាញនូវកម្មវិធី Passbook ដែលបានធ្វើការយ៉ាងច្រើន ដែលមនុស្សភាគច្រើន ចង់បាន និងប្រើប្រាស់ ដោយវា “មិនត្រូវ៊ការអោយមាន ប្រព័ន្ធម៉ាស៊ីនទូទាត់” ដូចមុនទៀតទេ សំរាប់គ្រប់គ្រង សំបុត្រ រឺ Coupon។
Schiller បញ្ជាក់ទៀតថា សំរាប់ Wireless Charging នៅតែតម្រូវអោយប្រើខ្សែ ដើម្បីភ្ជាប់ទៅនឹងឧបករណ៍ សាកថ្មដដែល ផ្ទុយមកវិញ សំរាប់ខ្សែ USB វិញអ្នកអាចធ្វើការដោតទៅកាន់ ឆ្នាំងសាកថ្ម, កុំព្យូទ័រ និងថែមទាំងអាចសាក នៅលើយន្តហោះបានថែមទៀត។ គាត់បន្ថែមទៀតថា “ការដែលបង្កើតនូវផលិតផលថ្មី ដែលត្រូវការដោតទៅកាន់ប្រភពអគ្គិសនី កាន់តែធ្វើអោយ មានភាពស្មុកស្មាញជាងមុនទៅវិញទេ”។
Schiller បានបន្តទៀតថា បើបកមកមើល ខ្សែតភ្ជាប់ប្រភេទថ្មីវិញ វាគឺជាការវិវត្តន៍ របស់ iPhone ដែលជួយអោយ Apple បង្កើតនូវផលិតផលដែលមាន ទំងន់ស្រាល និងស្ដើងជាងមុន ហើយ Connector ថ្មីនេះនឹងនៅបន្ត ជាច្រើនឆ្នាំ តទៅមុខទៀត។
iPhone 5NFCWireless Charging


