ការដំឡើងពុម្ពអក្សរ និង Keyboard ខ្មែរនៅលើ Android Jelly Bean 4.1

By | September 18th, 2012 11:52 am | 1270 Views

សួស្ដី​អ្នក​ទាំង​អស់​គ្នា ថ្ងៃ​នេះ​ម៉េង​ហ្គោ​សូម​ធ្វើ​ការ​បង្ហាញ​ពី​វិធី​សាស្រ្ត​ក្នុងការ តំឡើង​ពុម្ព​អក្សរ និង Keyboard ខ្មែរ ដែល​តំណើរ​ការ បាន​យ៉ាង​ល្អ​សំរាប់ ប្រព័ន្ធ​តំណើរ​ការ Jelly Bean 4.1។

ដើម្បី​ចាប់​ផ្តើម​ការ​ដំឡើង ពុម្ព​ អក្សរ​ខ្មែរ​នេះ តម្រូវ​អោយ​អ្នក​ធ្វើ​ការ Root នូវ​ទូរ​ស័ព្ទ​របស់​អ្នក​ជា​មុន​សិន ដោយ​សារ​វិ​ធី​សាស្រ្ត ដែល​យើង​នឹង​បង្ហាញ​នៅ​ក្នុង​ថ្ងៃ​នេះ គឺ​នឹង​ត្រូវ​ដាក់​ពុម្ព​ អក្សរ​ មួយ​ចំនួន​ទៅ​ក្នុង System Files របស់ Android ដែល​ទាម​ទារ​អោយ​មាន​សិទ្ធិ ជា root user។ ចំនែក​ឯ​វិធី​សា​ស្រ្ត​ក្នុង ការ Root ទូរស័ព្ទ​អ្នក វិញ​គឺ​មាន​វិធី​ជា​ច្រើន ហើយ​ប្លែកៗ​គ្នា អា​ស្រ័យ​លើ​ប្រភេទ ទូរ​ស័ព្ទ នី​មួយៗ។ បើ​សិន​អ្នក​មិន​យល់​ពី​វិ​ធី នៃ​ការ Root នូវ​ទូរ​ស័ព្ទ​របស់​អ្នក​ទេ ហើយ​ចង់​អោយ​ម៉េង​ហ្គោ​បង្ហាញ​ពី​របៀប​ក្នុង​ការ Root សូម​ធ្វើ​ការ​បញ្ចេញ​មតិ​នៅ​ខាង​ក្រោម។

ផ្នែក១៖ វិធីសាស្រ្តក្នុងការ តំឡើងពុម្ពអក្សរខ្មែរ

មុន​នឹង​ឈាន​ទៅ​ដល់​ការ តំឡើងនូវ Keyboard អក្សរ​ខ្មែរ ជា​តំបូង​យើង​គប្បី​តំ​ឡើង ពុម្ព​អក្សរ​ខ្មែរ​ជា​មុន​សិន ដើម្បី​ធា​នា​ថា ទូរ​ស័ព្ទ​អ្នក​អាច​មើល អក្សរ​ខ្មែរបាន ហើយ​ត្រឹម​ត្រូវ។ ដូច្នេះ​សូម​ធ្វើ​ការ​ចាប់​ផ្ដើម​តាម​ជំ​ហ៊ាន​ដូច​ខាង​ក្រោម៖

  • សូម​ធ្វើ​ការ​ដោន​ឡូត​នូវ File មួយ​នេះ nks_ics_kh_v1.zip ដែលបង្កើតដោយ Nokor Soft
  • ធ្វើ​ការ​ចំលង File ដែល​ដោន​ឡូត​ខាង​លើ ទៅ​ដាក់​ក្នុង មេ​ម៉ូ​រី​របស់​អ្នក។ ឧទាហរណ៍​ខាង​ក្រោម​នេះ គឺ​ធ្វើ​ការ​បញ្ចូន​ទៅ​តាម Bluetooth
  • Restart ទូរ​ស័ព្ទ​របស់​អ្នក​ទៅ Recovery Mode ។ វិធី​សាស្រ្ត​ក្នុង​ការ Restart to Recovery Mode ក៏មាន​ច្រើន​វិធី​ផង​ដែរ បើ​ចង់​ច្បាស់​សំរាប់ ម៉ូដែល ទូរ​ស័ព្ទ​របស់​អ្នក​សូម​ធ្វើ​ការ បញ្ចេញ​មតិ​ខាង​ក្រោម។ បើ​សិន​ជា​អ្នក​ប្រើ Galaxy S III អ្នក​អាច​ចូល​បា​ន​តាម​រយៈ ការ​បិទ​ទូរ​ស័ព្ទ » ចុច​ប៊ូ​តុង Home + Power + Volume Up តំណាល​គ្នា ហើយ​រង់​ចាំ​រហូត Recovery Mode ត្រូវ​បាន​បង្ហាញ (រូបភាព​ខាង​ក្រោម​បង្ហាញ​ពី CWM Recovery**)។ ក្រោយ​ការ​បង្ហាញ​សូម​រំកិលទៅកាន់ Install zip from sdcard ដោយការចុចលើ ប៊ូតុង Home៖
  • បន្ទាប់មកទៀតសូមជ្រើសយក Choose zip from sdcard
  • សូមជ្រើសរើសទីតាំងដែលបានដាក់ nks_ics_kh_v1.zip
  • ហើយជ្រើសយក nks_ics_kh_v1.zip
  • សូមធ្វើការបញ្ជាក់នូវការតំឡើងដូចខាងក្រោម៖
  • ការតំឡើង ចំណាយពេលតិចបំផុត ដោយសារទំហំនៃ ពុម្ពអក្សរតូចៗ។ ខាង​ក្រោម​នេះ ជា​សារ​ដែល​បញ្ជាក់​ពី​ការ​តំ​ឡើង​បាន​បញ្ចប់
  • បន្ទាប់មកទៀតគ្រាន់តែធ្វើការ Reboot ជាការស្រេច

បន្ទាប់​ពី​ធ្វើ​ការ Restart ហើយៗ អ្នក​អាច​បើក​មើល​វេប​សាយ​ជា​អក្សរ​ខ្មែរ​បានហើយ ហើយ​ព្រម​ទាំងទទួលបាន ​ការ​បង្ហាញ​ពុម្ព​អក្សរ​​បាន​យ៉ាង​ត្រឹម​ត្រូវ ​ក្នុង Jelly Bean។ នេះ​ជា​លទ្ធ​ផល​ពីការ​តំឡើង​ពុម្ព​អក្សរ​ខ្មែរ​ហើយ៖

 

ផ្នែក២៖ វិធីសាស្រ្តតំឡើង Keyboard អក្សរខ្មែរ

បច្ចប្បន្ន​នេះ​មាន Keyboard មួយ​ចំនួន​នៅ​លើ Google Play ដែល​មាន Support អក្សរ​ខ្មែរ។ ថ្ងៃ​នេះ ម៉េង​ហ្គោ​សូម​ធ្វើកា​របង្ហាញ​ពី ការ​ប្រើ​ប្រាស់ កម្ម​វិធី MultiLing keyboard ដោយ​សារ​វា​មាន តំ​ណើរ​ការ​ល្អ ព្រម​ទាំង​មាន​ទ្រង់​ទ្រាយ Keyboard សំរាប់​ភា​សា​ខ្មែរ និង​ភា​សា​អង់​គ្លេស​បាន​យ៉ាង​ល្អផង​ដែរ។

អញ្ចឹងដើម្បីតំឡើង Keyboard អក្សរខ្មែរ សូមធ្វើតាមជំហ៊ានដូចខាងក្រោម៖

  • ចូលទៅកាន់ Google Play Store​ ហើយស្វែងរកម្មវិធី MultiLing Keyboard និងធ្វើការតំឡើង

  • បន្ទាប់មកទៀតសូមធ្វើការបើកកម្មវិធី Multiling Keyboard នៅលើទូរស័ព្ទរបស់អ្នក

  • ជាតំបូងសូមជ្រើសយក 1. Enable MultiLing ហើយឆេកយក Multiling Keyboard ដូចខាងក្រោម៖

  • បន្ទាប់មកទៀតសូមជ្រើសយក 2. Switch IME to MultiLing ហើយឆេកយក Multiling Keyboard ដូចខាងក្រោម៖

  • ជាតំបូងសូមជ្រើសយក 4. Enable Languages ហើយរំកិលចុះក្រោមរហូតឃើញ ភាសាខ្មែរ ហើយ សូមឆេកលើប្រអប់ខាងស្ដាំដូចខាងក្រោម៖

  • បន្ទាប់មកទៀតអ្នកអាចសាកល្បងជាមួយនឹងការចុចនៅលើ Test it here. ហើយសាកវាយអក្សរខ្មែរដូចខាងក្រោម៖

  • ចំណាំ អ្នកអាចប្ដូរភាសាបាន ដោយចុចអោយជាប់នៅលើ Space Key នោះអ្នកនឹងទទួលបាន ការជ្រើសរើសភាសា ដូចខាងក្រោម៖

 

ដូច​ជា​ស្មុគ​ស្មាញ​គួរ​សម​ដែរ សំរាប់​អត្ថបទ​មួយ​នេះ ប៉ុន្តែ​ជា​លទ្ធ​ផល​ពេល​នេះ អ្នក​ទទួល​បាន​នូវ ការ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ បាន​យ៉ាង​ពេញ​លេញ ​សំរាប់​ទូរ​ស័ព្ទ​អ្នក​ហើយ។ កុំ​ភ្លេច​ណា! បើ​មាន​ចំងល់​អ្វី កុំ​ភ្លេច​បញ្ចេញ​មតិ​នៅ​ខាង​ក្រោម ម៉េង​ហ្គោ​នឹង​ព្យា​យាម​ឆ្លើយ​នូវ​សំនួរ​របស់​អ្នក​ទាំង​អស់​គ្នា។

**វិធីប្រើប្រាស់ CWM Recovery

  • ប្រើប៊ូតុង Volume Up/Down សំរាប់រំកិល ការជ្រើសរើស item
  • ប្រើប៊ូតុង Home រឺ Power សំរាប់ជ្រើសរើស item ណាមួយ

Related Articles