ភ្នំពេញ៖ កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១២ ក្រុមហ៊ុន ជី ហ្គៀ បានប្រកាសដាក់ឲ្យមានការ ប្រើប្រាស់ភាសាខ្មែរ យ៉ាងពេញលេញដំបូងបំផុត នៅលើទូរស័ព្ទស្មាតហ្វូន LG Optimus 4X HD ដ៏ទំនើបដែលមានល្បឿនលឿន មិនគួរឲ្យជឿ និងជាទូរស័ព្ទដំបូងបំផុតដែលមានភាសាខ្មែរ។
ចាប់ពីពេលនេះតទៅ ប្រជាជនកម្ពុជាទាំងអស់អាចមានជម្រើស ធ្វើការផ្លាស់ប្តូរភាសាជាតិរបស់ខ្លួន នៅលើទូរស័ព្ទដៃ ដូចភាសាជាតិដទៃៗផងដែរ។ តាមរយៈប្រព័ន្ធដំណើរការកម្មវិធី ជាភាសាខ្មែរក្នុងទូរស័ព្ទ LG Optimus 4X HD អតិថិជនពិតជាមានភាពងាយស្រួល ក្នុងការប្រើប្រាស់តាមរយៈ ការអានភាសាខ្មែរដោយផ្ទាល់ និងយល់កាន់តែច្បាស់ពីមុខងារ នៃការប្រើប្រាស់កម្មវិធីពិសេសៗ ក្នុងទូរស័ព្ទដៃស្មាតហ្វូន ស៊េរីចុងក្រោយរបស់ LG ។
លោក ហ៊ ហាប់ អគ្គនាយករងក្រុមហ៊ុន ជី ហ្គៀមានប្រសាសន៍ថា នេះជាការចាប់ផ្តើមដ៏ល្អបំផុត សម្រាប់ប្រជាជនកម្ពុជា ដើម្បីឈានចូលក្នុង យុគសម័យស្មាតហ្វូនយ៉ាងពិតប្រាកដ ។ សូមអរគុណ LG ដែលបង្កើតប្រវត្តិសាស្រ្តមួយថ្មី សម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។
លោកក៏បានបន្ថែមថា “នេះជាមោទនភាពមួយសម្រាប់ប្រជាជនខ្មែរ ដែលជនជាតិខ្មែរបានបង្កើតភាសាខ្មែរ នៅលើទូរស័ព្ទដៃ LG ដើម្បីប្រជាជនខ្មែរ និងសូមអរគុណក្រុមហ៊ុន LG ដែលតែងតែជួយដល់ប្រជាជនខ្មែរ។”
ការជាវទូរស័ព្ទ LG ទៅប្រើប្រាស់មានន័យថា លោកអ្នកកំពុងផ្តល់កំលាំងចិត្ត ផ្តល់ការគាំទ្រ និងលើកស្ទួយភាសាជាតិរបស់យើង ។
ភាសាខ្មែរនៅក្នុងទូរស័ព្ទស្មាតហ្វូន ពិតជាមានអត្ថប្រយោជន៍សម្រាប់ប្រជាជនខ្មែរ នៅក្នុងការប្រើប្រាស់ ព្រមទាំងរួមចំណែកជួយ លើកស្ទួយភាសាជាតិទៀតផងដែរ។ លើសពីនេះទៅទៀត ការផ្លាស់ប្តូរភាសាក្នុងទូរស័ព្ទមកជាភាសាខ្មែរ គឺពិតជាផ្តល់អត្ថប្រយោជន៍ឲ្យអតិថិជន ដែលចំនេះដឹងភាសាអង់គ្លេសនៅមានកំរិត ឲ្យមានលទ្ធភាពយល់ពីមុខងារ សិក្សាពាក្យ និងទាញយកនូវអត្ថប្រយោជន៍ ដ៏ច្រើនមហិមាពីទូរស័ព្ទដៃ។ “សេរីភាពនៃការប្រើប្រាស់របស់អ្នក នឹងមានកាន់តែច្រើន។”
ក្រុមហ៊ុន ជី ហ្គៀ តែងតែគិតគូរពីការប្រើប្រាស់ របស់ប្រជាជនកម្ពុជា ក្នុងគោលបំណង ឲ្យអតិថិជនរបស់ខ្លួនទទួលបាននូវអ្វីដែលថ្មី និងមានអត្ថប្រយោជន៍។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន ជី ហ្គៀ បានបង្កើតកម្មវិធីល្អៗ និងថ្មីៗទៀតជាច្រើនក្នុងរយៈពេល មួយឆ្នាំចុងក្រោយនេះ មានដូចជាការប្រើប្រាស់ ភាសាខ្មែរសម្រាប់ការអាន និងការសរសេរ ក្តារចុចភាសាខ្មែរនៅលើទូរស័ព្ទដៃ វចនានុក្រមអង់គ្លេស-ខ្មែរ ខ្មែរ-អង់គ្លេស និងខ្មែរ-ខ្មែរ កម្មវិធីបើកមើលកាលវិភាគរោងកុន និងកម្មវិធីជាច្រើនទៀត ដើម្បីបំរើប្រយោជន៍ឲ្យប្រជាជនកម្ពុជា។
ដើម្បីទទួលបាននូវកម្មវិធីថ្មី ដោយឥតគិតថ្លៃសម្រាប់ទូរស័ព្ទ LG Optimus 4X HD សូមយកទូរស័ព្ទរបស់លោកអ្នកទៅកាន់ មជ្ឈមណ្ឌលសេវាកម្ម LG ឬទំនាក់ទំនាក់មកលេខ 023 632 7030 ដើម្បីពត៌មានលំអិត ឬ ផ្ញើអ៊ីមែលមកកាន់ [email protected] ឬwww.facebook.com/LGMobileCambodia ៕
ប្រភព៖ DAPNews
Khmer PhoneLG Optimus 4X




