របាយការណ៍បានបញ្ជាក់គំរូតំលៃ iPhone 5​ នៅដដែល

By | September 8th, 2012 11:47 pm | 375 Views

សំរាប់អ្នកដែលសង្ឃឹមថា iPhone 5 នឹងមានតំលៃទាបជាងមុន វាប្រហែលជាមិនអាចទៅ រួចទេ ដោយសារ របាយការណ៍ថ្មីមួយបាន បញ្ជាក់ថា Apple នឹងរក្សានូវ គំរូ តំលៃរបស់ខ្លួនចំពោះ iPhone។

តាមរយៈរបាយការណ៍ថ្ងៃនេះ 9to5Mac បានបង្ហោះថា សំរាប់តំលៃទូរស័ព្ទ iPhone 5 នឹងមានតំលៃដូចមុន គឺចាប់ពី $199 ដល់ $399 ដូចទៅនឹង តំលៃ iPhone 4S កាលពីឆ្នាំមុនដែរ។ របាយការណ៍នេះក៏បានបញ្ជាក់ថា តំលៃ និងទំហំ Storage នឺងរក្សានូវដូចមុនដដែល ផងដែរ.

បើមើលទៅគូប្រកួតប្រជែងវិញ យើងឃើញថា Motorola បានដាក់តំលៃនូវ ទូរស័ព្ទដែលមានសមត្ថភាពត្រឹមតែ $99 ដែលអ្នកទិញអាចនឹង ទទួលបានដោយមិនគិតថ្លៃ ក្នុងករណីណាមួយ។ ចំនែកឯ Nokia Lumia 900 ក៏ដាក់ត្រឹមតំលៃ $100 ហើយក៏មានកាបញ្ចុះតំលៃពិសេស ត្រឹមតែ $50 សំរាប់ពាក់កណ្ដាលខែ July។

ក្រុមហ៊ុន Apple នឹងបង្ហាញពីមុខមាត់ពិត របស់ iPhone 5 នៅថ្ងៃទី ១២ កញ្ញា ម៉ោង ១០ ព្រឹក នៅ San Francisco ។ អញ្ជឹងសូមអ្នកទាំងអស់ តាមដានជាមួយម៉េងហ្គោទាំងអស់ គ្នានៅម៉ោង ១ យប់នៃថ្ងៃទី 13 សំរាប់ប្រទេសកម្ពុជា ទាំងអស់គ្នាណា។

ប្រភព៖ CNet News

Related Articles