កាលពីខែមុននេះ ភាពតានតឹងយ៉ាងខ្លាំង រវាង Samsung និង Apple អំពីសេចក្តី សំរេចរបស់ សាលក្រម រវាងភាគីទាំង ២ ដែលធ្វើអោយ Samsung បាត់បង់ប្រាក់ចំនូលយ៉ាងច្រើន។ ទោះយ៉ាងណាក្ដីក៏ Samsung មិនបានធ្លាក់ដៃនោះទេ ជំនួសមកវិញ Samsung បានកំពុងរៀបចំ ការវាយបក ទៅកាន់ Apple វិញ ដោយប្រកាសថា នឹងប្តឹង Apple អំពី ប៉ាត៉ង់ របស់ LTE ប្រសិនណាជា iPhone 5 ដែលនឹងចេញមកនោះ មាន LTE។
ដូចដែលយើងបានដឹងហើយកាលពីថ្ងៃ 12 កញ្ញានេះហើយថា Apple ពិតជាបានបញ្ចូល LTE ទៅក្នុង iPhone 5 ពិតមែន, ពេលនេះ Samsung បានបញ្ជាក់ ថានឹងដាក់ iPhone 5 ទៅក្នុងការប្ដឹងបក ទៅលើ Apple វិញ។ Samsung បានបញ្ចាក់ទៀតថា នៅពេលដែល iPhone 5 ចេញលក់ជាផ្លូវការ ក្រុមហ៊ុន Samsung ដែលស្ថិតនៅ កូរ៉េខាងត្បូង នឹងរៀបចំសំនុំរឿង ជាមួយនឹង ពាក្យបណ្ដឹងជាផ្លូវការដើម្បីដាក់ប្ដឹងទៅកាន់ក្រុមហ៊ុន Apple។ តាមរបាយការណ៍ក៏បានបញ្ជាក់ផងដែរថា ពាក្យបណ្ដឹងនោះ នឹងពាក់ព័ន្ធ ទៅនឹងប៉ាតង់ចំនួន ៨។
ក្នុងបច្ចុប្បន្ននេះ ប្រហែលជា Samsung ក៏ដូចជាយើងផងដែរ ដែលទន្នឹងចាំសាកនូវ iPhone 5 ដោយផ្ទាល់ដៃ ដើម្បីសាកពីលក្ខណៈទាំងអស់ របស់ iPhone 5។
ប្រភព៖FOSS Patents
តាមរយៈ៖ PocketNow
AppleLTESamsung




