Samsung បានចេញ Poster ប្រៀបធៀប iPhone 5 និង Galaxy S III

By | September 16th, 2012 8:56 pm | 441 Views

យើងធ្លាប់បាន​ដឹង​ម្តង​រួច​មកហើយ នូវ ពាណិជ្ជកម្ម របស់ Samsung អំពី “The Next Big Thing Is Here” ដែល​បាន​ជំរុញ​អោយ​ការ​លក់​ នូវ​​ផលិត​​ផល​ Galaxy S II ក្នុង​ទីផ្សារ​​អា​មេ​រិក​ ដោយ​ធ្វើ​ការ​ប្រៀប​ធៀប​ជា​មួយ​នឹង ទូរ​ស័ព្ទ iPhone របស់ Apple។ មិន​​ខុស​​ពី Galaxy S II ដែរ ឥឡូវ​​នេះ ពា​ណិជ្ជ​កម្ម​​នេះ​​បាន​​ធ្វើ​ឡើង ជា​ថ្មី​​ម្តង​​ទៀត​ហើយ សំរាប់ Galaxy S III ដែល​នឹង​ប្រៀប​ធៀប​ទៅ​នឹង​ទូរ​ស័ព្ទ iPhone 5។

អ្នក​​នឹងឃើញថា Galaxy S III មានគុណសម្បត្តិជាច្រើន ដែល iPhone 5 មិនមានដូចជា NFC, Smart Stay, S-Beam, ShareShot, Group Cast, Direct Call, Smart Alert, Tilt to Zoom, Palm Swipe Capture, Palm Touch Mute Pause, Picture in Picture, Turn Over to Mute, Shake to Update និង Removable Battery។

Related Articles