សួស្ដីអ្នកទាំងអស់គ្នា ថ្ងៃនេះ ម៉េងហ្គោ សូមបង្ហាញពីការ Upgrade ទូរស័ព្ទទៅកាន់ Jelly Bean 4.1.1។ អ្នកប្រហែលជាឆ្ងល់ហើយថា តើ Firmware មួយនេះ ជា Official Firmware រឺ ក៏ជា Custom Firmware។
Firmware ដែលម៉េងហ្គោ លើកមកបង្ហាញថ្ងៃនេះជា Official Developer Firmware i9300 (XXDLH6) ដែល Samsung បើកអោយរាល់ Developer ដោនឡូត ដើម្បីធ្វើការ សាកល្បងលើទូរស័ព្ទពួកគេ។
យើងនឹងបង្ហាញពីការ Upgrade Firmware នេះជាមួយនឹងកម្មវិធី Odin ដែលជាកម្មវិធីដែលគេនិយមប្រើបំផុត។
សូមអ្នកចងចាំថា Firmware នេះគឺសំរាប់ Developer វារមែងមានបញ្ហា រឺដើរមិនស្រួលមួយចំនួន ដូច្នេះអ្នកអាចរង់រហូតដល់ Official Upgrade សំរាប់ អ្នកប្រើប្រាស់ ចេញ បើសិនជាអ្នកមិនសូវចេះពីរបៀប Flashing ដោយខ្លួនឯង។ ប៉ុន្តែយ៉ាងណា អ្នកអាចសាកល្បងជាមួយ Firmware ដែលម៉េងហ្គោ បង្ហាញក្នុងថ្ងៃនេះ ព្រោះអ្នកអាច Downgrade ទៅកាន់ 4.0 Firmware វិញ បាននៅពេលក្រោយ បើអ្នកចង់។
ចំណាំថា Firmware មួយនេះគឺប្រើសំរាប់តែ International Galaxy S3 ដែលមានលេខម៉ូដែល i9300 ដែលអ្នកឆែកមើលបានក្នុងទូរស័ព្ទអ្នក តាមការចូលទៅកាន់ Setting » About Phone ដែលបង្ហាញដូចខាងក្រោម៖
តោះឥឡូវចាប់ផ្តើម តំណើរ Upgrade តែម្ដង៖
តម្រូវការ៖
- អ្នកគួរធ្ធ្វើការ Backup ទិន្នន័យរបស់អ្នកទាំងអស់ ជាមួយនឹង Backup Master ដែលអ្នកអាច ដោនឡូតបាន ដោយចុច ទីនេះ។
- ធ្វើការដោនឡូត និងតំឡើង Samsung Kies ដើម្បីបំពេញ Drivers សំរាប់ទូរស័ព្ទអ្នក។ ចំពោះការដំឡើងសូមចូលទៅកាន់ http://www.mangokh.com/tutorials/samsung-tutorials/how-to-install-samsung-kies-828.html
- ដោនឡូតនូវ i9300XXDLH6 Firmware ពីវេបសាយ Hotfile ដោនឡូត ដែល File នេះមានឈ្មោះពេញថា I9300XXDLH6_I9300OXADLH6_I9300XXLH6_BTU.zip
- បិទទូរស័ព្ទលោកអ្នក ចំនួន ៥ ទៅ ៦ វិនាទី ដើម្បីបិទដោយ ពេញលេញ
- ចូលទៅកាន់ Download Mode ដោយការចុចលើ ប៊ូតុង Volume Down + Home + Power រហូតអេក្រង់ភ្លឺ។
- បន្ទាប់មកទៀតចុចលើ ប៊ូតុង Volume Up ដើម្បីចូលទៅកាន់ Download Mode ដែលប្រើសំរាប់ដាក់ Firmware ថ្មី
- ភ្ជាប់ទូរស័ព្ទជាមួយ នឹង Connector
ជំហ៊ាន៣៖ ដាក់ Firmware ថ្មីជាមួយ Odin
សូមធ្វើការបើកកម្មវិធី Odin3 v3.04.exe ពី Folder ដែលអ្នកពន្លា
សូមធ្វើការផ្ទៀង នូវគ្រប់ជំរើសអោយដូច នឹងរូបភាព ខាងលើ រឺជំរើសខាងក្រោម៖
- Auto Reboot និង F.Reset Time គឺត្រូវឆេក
- ក្នុងប្លុក Message ត្រូវមានពាក្យថា Added
- ចុចលើ PDA ហើយចូលទៅរក File ដែលអ្នកបានពន្លាដែលមានឈ្មោះថា I9300XXDLH6_I9300OXADLH6_I9300XXLH6_HOME.tar.md5










