មើលទូរទស្សន៍នៅលើ iOS រឺ Android Devices

By | September 2nd, 2012 9:35 am | 549 Views

ឥឡូវនេះក្រុមហ៊ុន Elgato បានបង្ហាញនូវជំនាន់ថ្មីរបស់ខ្លួននូវ Elgato Eye TV dongle នៅ IFA នៅទីក្រុង Berlin. Elgato នាំមកនូវ EyeTV ពីរប្រភេទ គឺ eyetv micro និង eyetv mobile.

Elgato ក៏បាន update នូវកម្មវិធីរបស់ខ្លួនលើ iOS និង Android សំរាប់ទូរស័ព្ទ និង Tables។

គួររំលឹកផងដែរថា eyetv micro គឺ support ចំពោះ ទូរស័ព្ទដែលតំណើរការ Android ជំនាន់ 4.0 Ice Cream Sandwich (ICS) សំរាប់បច្ចុប្បន្ននេះ។ ហើយ eyetv mobile សំរាប់ IOS devices គឺ support តែ The New iPad(iPad3), iPad 2 និង iPhone 4S។

ចំពោះតំលៃវិញ ត្រូវបានគេអោយដឹងថា £89.95 សំរាប់ eyetv micro និង £54.95 សំរាប់ eyetv mobile។ ហើយនឹងមានលក់នៅទីផ្សារអ៊ឺរ៉ុប នាចុងខែកញ្ញា នេះហើយ។

សូមមើលវីដេអូខាងក្រោមសំរាប់ការបង្ហាញផលិតផល ដោយ Elgato ។

Related Articles