វីដេអូប្រៀបធៀបរវាង iOS 6 និង Jelly Bean

By | September 25th, 2012 1:06 am | 805 Views

ក្នុង​វី​ដេ​អូ ខាង​ក្រោម​នឹង​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ និង​ការ​ប្រើ​ប្រាស់ នូវ​ជំ​នាន់​ចុង​ក្រោយ​របស់ Android ជំ​នាន់ 4.1 Jelly Bean និង iOS ជំ​នាន់​ទី​ ៦។ វី​ដេ​អូ​នេះ នឹង​ប្រៀប​ធៀប​ដោយ​ប្រើ​ទូរ​ស័ព្ទ Samsung Nexus ជា​មួយ​នឹង iPhone 5 ហើយ​នឹង​បង្ហាញ​អ្នក​ទាំង​អស់​នូវ លក្ខណៈខុសគ្នាទាំង ៦ ចំនុច​ដូច​ជា៖

  • Home Screen
  • Notification
  • App Store
  • Cloud Services
  • កម្មវិធីដែលមានស្រាប់ (Built-in Apps)
  • និងសេវាកម្ម ដោយប្រើសំលេង (Siri vs. Google Now)

សំ​រាប់​ប្រ​ព័ន្ធ​ដំ​ណើរ​ការ​ទាំង​ពីរ ពិត​ជា​មាន​លក្ខណៈ​ខុស​គ្នា​ជា​ច្រើន​ណាស់​។ Android ផ្ដល់​នូវ​ Notification ដែល​មាន​ភាព​បត់​បែន​ និង​ផ្ដល់ប្រយោជន៍ច្រើន, ផ្ដល់​នូវ One-Stop Content Store និង​លទ្ធ​ភាព​យ៉ាង​អស្ចារ្យ​សំ​រាប់ ការ​គ្រប់​គ្រង និង​ភាព​បត់​បែន ទៅ​តាមតំរូវ​អ្នកប្រើ​ប្រាស់។ ចំ​នែក​ឯ iOS6 វិញ ផ្ដល់​នូវ Cloud solution ដោយ​ប្រើ iCloud, រូប​រាង និង​​ទ្រង់​ទ្រាយ​នៃ​កម្ម​វិធី មាន​លក្ខណៈ​សា​មញ្ញ, សេ​វា​កម្ម​សំ​លេង​ដោយ Siri ដែល​អាច​ធ្វើ​ការ​ជា​មួយ​នឹង​ទូរ​ស័ព្ទ បាន​ល្អ​ជាង Android.

Related Articles