គុណសម្បត្តិ និងលក្ខណៈបច្ចេកទេសរបស់ iPhone 5

By | September 13th, 2012 11:58 am | 786 Views

ថ្ងៃ​នេះ Apple បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ iPhone 5 ដែល​មាន កំរាស់​ស្ដើង​បំផុត និង​ស្រាល​បំផុត ប្រើ​ប្រៀប​ទៅ iPhone កន្លង​មក ជាមួយ​នឹង ការ​រចនា​ម៉ូដ ឡើង​ជា​ថ្មី​ទាំង​ស្រុង ជាមួយ​នឹង អេ​ក្រង់​ទំ​ហំ 4 inch Retina Display, អង្គ​វិ​ភាគ​ដែល​បង្កើត​ដោយ Apple ផ្ទាល់ A6 ដែល​មាន​ល្បឿន​លឿន​ ហើយ​ក៏​ប្រើ​ប្រាស់​បាន​យូរ​ជា​មុន ជា​មួយ​នឹងការ​កាន់​ថ្ម​បាន​ល្អ​ជាង​មុនផង​ដែរ​។

iPhone 5 ដំ​ណើរការ​ដោយ iOS6 ដែល​ជា​ប្រ​ព័ន្ធ​តំ​ណើ​រការ ដែល​គុណ​សម្បត្តិច្រើនជាងមុន ដល់ទៅ ២០០ ចំនុច ដុចជា  Maps app ដែលបង្កើតដោយ Apple, turn-by-turn Navigation, Facebook Integration; កម្មវិធី Passbook និងលក្ខណៈសម្បត្តិបន្ថែម សំរាប់ Siri ដូចជាការបន្ថែមភាសា។

លោក Philip Schiller,  ដែលជាប្រធានជាន់ខ្ពស់ ផ្នែកទីផ្សារទូទាំងពិភពលោករបស់ Apple បាននិយាយថា “iPhone 5 គឺជា device ដែលស្រស់ស្អាតបំផុតដែល Apple បានបង្កើតជាលើកដំបូង។ យើងបានបំពាក់នូវ តិចណូឡូជីទំនើបថ្មីៗ យ៉ាងច្រើននៅលើទូរស័ព្ទមួយនេះ ដើម្បីអោយ វាមានកំរាស់ស្ដើង និងស្រាល ហាក់ដូចជាគ្រឿងអលង្គការ, ដែលមានអេក្រង់ច្បាស់ 4-inch Retina Display, អង្គវិភាគដែលលឿន A6 Chip, Wireless ដែលមានល្បឿន លឿន និងការកាន់ថ្មបានល្អជាងមុន ដែល Apple គិតថាអតិថិជននឹង ស្រលាញ់វា។”

iPhone 5 គឺជាទូរស័ព្ទដែលស្ដើងជាងគេនៅលើ ពិភពលោក ជាមួយនឹង កំរាស់ត្រឹមតែ 7.6 mm ដែលតួរបស់វា បំពាក់ដោយ Aluminum ពីខាងក្រៅ បើគិតទៅ គឺ ស្ដើងជាង 18% និងស្រាលជាង 20% បើធៀបជាមួយ iPhone 4S។ iPhone 5 ស្រោបទៅដោយ អាលុយមីញ៉ូម  ព្រមទាំងមានបំពាក់ កញ្ចក់ទាំងមុខ និងក្រោយ ដែលមើលទៅសាកសម ឥតខ្ចោះ។

ជាមួយនឹងអេក្រង់ 4-inch Retina ដែលបានបំពាក់លើ iPhone 5 បានផ្ដល់នូវ Resolution ដល់ទៅ 640 x 1136 pixels ដែលមានដង់ស៊ីតេ Pixel ដល់ ទៅ 326 ppi បានធ្វើអោយ Retina display កាន់តែអស្ចារ្យជាងមុន។ តាមរយៈការ ធ្វើអោយអេក្រង់វែងជាងមុន និងរក្សាប្រវែងទទឹងនៅដដែល ធ្វើអោយអ្នកប្រើប្រាស់ងាយស្រួល ក្នុងការប្រើប្រាស់ ដោយប្រើដៃម្ខាងក្នុងការ វាយ, ចុច និងរំកិល ដូចទៅនឹងបទពិសោធន៍ដែលអ្នកប្រើប្រាស់ធ្លាប់ប្រើ,  ខណៈពេលដែល អ្នកនឹង រីករាយជាមួយការមើលឃើញ Content បានច្រើនជាងមុន, កម្មវិធី ដែលបង្កើតសំរាប់ Larger Retina Display, វីដេអូ HD, បង្ហាញបាន៥ថ្ងៃក្នុង Calendar និងមើលបានទូលាយសំរាប់គេហទំព័រទាំងអស់។

iPhone 5 បំពាក់​ជាមួយ​នឹង ស្ដង់​ដា បច្ចេក​វិទ្យា​ឥត​ខ្សែ​ដែល​មាន​ល្បឿន​លឿន​បំផុត រួម​បញ្ចូល​ទាំង LTE (4G) និង DC-HSDPA ដែល​អ្នក​អាច​​អោយ​អ្នក​មើល​វេប​សាយ, ដោន​ឡូត និង Stream Content បាន​កាន់​តែ​លឿន​ជាង​មុន។ ក្នុង​ការ​បំពាក់​នូវ​បច្ចេក​វិទ្យា​ចុង​ក្រោយ LTE នេះ, Apple បាន​ធ្វើ​ការ ច្នៃ​នូវ Single-Radio LTE ដែល​ផ្តល់​នូវ​ល្បឿន​យ៉ាង​លឿន ដែល​សាក​សម​ទៅ​នឹង​រូប​រាង​យ៉ាង​ស្ដើង​របស់ iPhone 5។ ចំពោះ​បច្ចេក​វិទ្យា Wi-Fi, iPhone 5 បំពាក់​ជា​មួយ​នឹង Dual-band 802.11n ដែល​មាន​ល្បឿន​ដល់​ទៅ 150 Mbps។

គ្រប់អង្គវិភាគ A6 ទាំងអស់ដែលបានបង្កើតដោយ Apple សុទ្ធតែ បង្កើនល្បឿន និងការប្រើប្រាស់ថាមពលតិចជាងមុន ដើម្បីអាចគាំទ្រនូវគុណសម្បត្តិ ថ្មីៗទាំងអស់របស់ iPhone 5 ដែលរួមបញ្ចូលទាំង 4-inch Retina Display ខណៈពេលដែលរយៈពេលប្រើប្រាស់បានកាន់តែយូរជាងមុន។ ជាមួយនឹង ល្បឿនលឿនទ្វេដងនៃ CPU និង Graphic, អ្វីៗដែលអ្នកធ្វើការនៅលើ iPhone 5 គឺពិតជាលឿន សំរាប់ការបើកកម្មវិធី, បើកមើលវេបសាយ, និងដោនឡូត Email Attachment។

ជាមួយកាមេរ៉ា iSight 8 Megapixels គឺជាកាមេរ៉ាដែលពេញនិយមបំផុតនៅលើពិភពលោក ឥឡូវជាមួយ iPhone 5 វាកាន់តែប្រសើរជាងមុន។ ជាមួយកាមេរ៉ាថ្មីនេះ វាត្រូវបានកែប្រែទាំងស្រុង ដែលបង្កើនល្បឿននៃ Optic, និងទំហំ Len តូចជាងមុនដល់ទៅ 25% បើប្រៀបធៀបទៅ កាមេរ៉ាក្នុង iPhone 4S. ជាមួយកាមេរ៉ា iSight ថ្មីនេះ iPhone 5 បានបំពាក់នូវ Len ដែលមានពណ៍គ្រីស្តាលខៀវ (Sapphire Crystal) ដែលស្រាលជាងមុន និងមានអាយុកាលយូរជាង កញ្ចក់ធម្មតា ហើយក៏ផ្តល់នូវរូបភាពច្បាស់ជាងមុនផងដែរ។ ជាមួយនឹង គុណសម្បត្តិថ្មី Panorama អាចអោយអ្នក ចាប់យករូបភាពទេសភាព បន្តគ្នា ហើយផ្ទុកទៅដល់ 28 Megapixels ដោយគ្រាន់តែធ្វើការ រំកិលកាមេរ៉ាទៅតាមទេសភាព។

ចំពោះកាមេរ៉ាវីដេអូ ក៏បានបំពាក់នូវ Stabilization, ការចាប់យកផ្ទៃមុខក្នុងវីដេអូដល់ទៅ 10 នាក់ ហើយក៏មានលទ្ធភាពក្នុងការថតយករូបភាព ខណៈពេលអ្នកថតវីដេអូ ផងដែរ។ ជាមួយកាមេរ៉ាខាងមុខ FaceTime® HD ដែលមាន ទំហំដល់ទៅ 1.2 Megapixel អាច​អោយ​អ្នក​មើល​ឃើញ​ក្នុង​គុណ​ភាព​យ៉ាង​ច្បាស់​ជាង​មុន និង​អាច​ប្រើ​សំរាប់​ថត​វីដេអូ​បញ្ឈរ​ផ្ទាល់​ខ្លួន ​ដែល​មាន​គុណ​ភាព 720p HD។ iPhone 5 អាច​អោយ​អ្នក​ធ្វើ​ការ​ចែក​រំ​លែក​រូប​ភាព​របស់​អ្នក ជា​មួយ​មិត្ត​ភ័ក្ត តាម​រយៈ iCloud’s Shared Photo Streams.

Apple ក៏បានបង្ហាញនូវ Connector ថ្មី ដែលមានឈ្មោះថា Lightning™ សំរាប់ iPhone 5 ផងដែរ, ដែលមានទំហំតូចជាងមុន, ឆ្លាតជាងមុន, និង​អាយុ​កាល​ប្រើ​ប្រាស់​បាន​យូរ​ជាង Connector ចាស់។ Apple ក៏​បង្ហាញ​នូវ Lightning-30-pin Adapter សំ​រាប់​ភ្ជាប់ iPhone 5 ទៅ​កាន់​ខ្សែ​ចាស់​របស់​ខ្លួន។

iPhone 5 បានបង្ហាញនូវគុណសម្បត្តិសំលេងថ្មី រួមបញ្ចូលទាំង Beam Forming, Directional microphone system សំរាប់គុណភាពសំលេងបានល្អ ជាងមុន, ខណៈដែលកាត់បន្ថយសំលេងរំខាន ជាមួយនឹងបច្ចេកវិទ្យា Noise Canceling ថ្មី។ ឥឡូវនេះ iPhone 5 មានបញ្ចូលនូវ Cellular Wideband Audio ដែលធ្វើអោយ សំលេងនិយាយកាន់តែច្បាស់ និងធម្មជាតិផងដែរ។ Wideband audio នឹង support ដោយប្រព័ន្ធទូរស័ព្ទ ចំនួន ២០ នៅលើពិភពលោក ខណៈពេល iPhone 5 ធ្វើការបង្ហាញជាផ្លូវការ។ iPhone 5 នាំមកជាមួយនឹង Apple EarPods™ ថ្មី ដែលជាការ រចនាថ្មី សំរាប់សាកសម និងអាយុកាលប្រើប្រាស់បាន យូរជាងមុន និងគុណភាពសំលេង យ៉ាងអស្ចារ្យ។

iPhone 5 ចេញ​មក​ជា​មួយ​នឹង iOS6 ដែល​ជា​ប្រព័ន្ធ​តំណើរ​ការ ដែល​គុណ​សម្បត្តិ​ច្រើន​ជាង​មុន ដល់​ទៅ ២០០ ចំនុច ដូច​ជា  Maps app ដែល​បង្កើត​ដោយ Apple, turn-by-turn Navigation, FlyerOver View, Facebook Integration សំរាប់ Contacts និង Calendar ជា​មួយ​នឹង​លទ្ធភាព ​ដែល​អាច​អោយ​អ្នក​ធ្វើ​ការ​បង្កើត បានពី Notification Center តែម្តង; កម្មវិធី Passbook សំរាប់​ផ្ទុក​គ្រប់គ្រង សំបុត្រ(Ticket រឺ Passes) ក្នុង​​កន្លែង​តែ​មួយ​,  លក្ខណៈ​សម្បត្តិ​បន្ថែម សំរាប់ Siri និង​ភាសា និង ការ​បញ្ចូល Facebook ទៅ​កាន់ Photos app, Safari and Maps app, និង Shared Photo Streams តាមរយៈ iCloud។

សំរាប់ពត៍មានលំអិតអំពី គុណសម្បត្តិក្នុង iOS 6 សូមអាន អត្តបទពី តើមានអ្វីថ្មីក្នុង iOS 6

តំលៃ និងថ្ងៃចេញលក់

iPhone 5 មាន២ ពណ៍ ស លាយ ប្រាក់ រឺក៏ ខ្មៅ លាយ Slate, នឹងមានលក់នៅ US ក្នុងតំលៃ $199 សំរាប់ម៉ូដែល 16GB, $299 សំរាប់ម៉ូដែល 32GB និង $399 សំរាប់ម៉ូដែល 64GB។ iPhone 5 នឹងមានលក់នៅ Apple Online Store (www.apple.com), ហាងលក់រាយរបស់ Apple (Apple Retail’s store), និងតាមរយៈ AT&T, Sprint, Verizon Wireless and select Apple Authorized Resellers. iPhone 5 នឹងមានលក់នៅ  US, Australia, Canada, France, Germany, Hong Kong, Japan, Singapore and the UK សំរាប់ថ្ងៃសុក្រ ទី២១ ខែកញ្ញានេះ, ហើយអតិថិជនអាចធ្វើការ កុម្ម៉ង់ ទុកមុន ចាប់ពីថ្ងៃ សុក្រ ទី១៤ ខែកញ្ញានេះ។ តំលៃសំរាប់ iPhone 4S នៅត្រឹម $99 (US) និង តំលៃសំរាប់ iPhone 4 គឺឥតគិតថ្លៃសំរាប់កុងត្រា រយៈពេល ២ឆ្នាំ។ សំរាប់ iOS 6 នឹង Live update សំរាប់ថ្ងៃទី 19 ខែកញ្ញានេះហើយ ជាមួយនឹងការ Update ដោយមិនគិតថ្លៃ។

iPhone 5 នឹង​ចេញ​លក់​ជា​បន្ត​បន្ទាប់​ទៅ​កាន់ 22 ប្រទេស​បន្ថែម​ទៀត​សំរាប់ ថ្ងៃទី ២៨ ដែល​មាន​ប្រទេស​ដូចជា  Austria, Belgium, Czech Republic, Denmark, Estonia, Finland, Hungary, Ireland, Italy, Liechtenstein, Lithuania, Luxembourg, Netherlands, New Zealand, Norway, Poland, Portugal, Slovakia, Slovenia, Spain, Sweden និង Switzerland។

ប្រភព TechGadgetsWeb

Related Articles