ក្នុងវីដេអូ ខាងក្រោមនឹងបង្ហាញពីលក្ខណៈសម្បត្តិ និងការប្រើប្រាស់ នូវជំនាន់ចុងក្រោយរបស់ Android ជំនាន់ 4.1 Jelly Bean និង iOS ជំនាន់ទី ៦។ វីដេអូនេះ នឹងប្រៀបធៀបដោយប្រើទូរស័ព្ទ Samsung Nexus ជាមួយនឹង iPhone 5 ហើយនឹងបង្ហាញអ្នកទាំងអស់នូវ លក្ខណៈខុសគ្នាទាំង ៦ ចំនុចដូចជា៖
- Home Screen
- Notification
- App Store
- Cloud Services
- កម្មវិធីដែលមានស្រាប់ (Built-in Apps)
- និងសេវាកម្ម ដោយប្រើសំលេង (Siri vs. Google Now)
សំរាប់ប្រព័ន្ធដំណើរការទាំងពីរ ពិតជាមានលក្ខណៈខុសគ្នាជាច្រើនណាស់។ Android ផ្ដល់នូវ Notification ដែលមានភាពបត់បែន និងផ្ដល់ប្រយោជន៍ច្រើន, ផ្ដល់នូវ One-Stop Content Store និងលទ្ធភាពយ៉ាងអស្ចារ្យសំរាប់ ការគ្រប់គ្រង និងភាពបត់បែន ទៅតាមតំរូវអ្នកប្រើប្រាស់។ ចំនែកឯ iOS6 វិញ ផ្ដល់នូវ Cloud solution ដោយប្រើ iCloud, រូបរាង និងទ្រង់ទ្រាយនៃកម្មវិធី មានលក្ខណៈសាមញ្ញ, សេវាកម្មសំលេងដោយ Siri ដែលអាចធ្វើការជាមួយនឹងទូរស័ព្ទ បានល្អជាង Android.
iOS6Jelly Bean


