សង្ខេប៖ មូលហេតុក្នុងការឃាត់ខ្លួនរបស់លោក Warg មិនទាន់ច្បាស់នៅឡើយទេ, បុន្តែប៉ូលីសកម្ពុជាបាននិយាយថា វាជារឿងទាក់ទងនឹង បញ្ហាផ្នែកពត៍មានវិទ្យា។ គួររំលឹកអោយដឹងផងដែរថា លោក Warg ត្រូវបានគេតាមផ្តន់ទាទោសដាក់ពន្ធធនាគារ រយៈពេល ១ឆ្នាំ និងផាកពិន័យកាលពីឆ្នាំ ២០០៩។

ម្ចាស់វេបសាយ Pirate Bay លោក Gottfrid Svartholm Warg ត្រូវបាន ឃាត់ខ្លួនក្នុងប្រទេសកម្ពុជា ពីបទល្មើស ពីប្រទេសកំណើតគាត់ ដែលជាប់ពាព័ន្ធទៅផ្នែកបច្ចេកវិទ្យាអាយធី (នៅប្រទេស Sweden).
ប៉ូលីសម្នាក់បានផ្តល់ ពត៍មានដល់ភ្នាក់ងារពត៍មាន AFP ថា លោក Warg ដែលមានអាយុ ២៧ ឆ្នាំ ត្រូវបានឃាតខ្លួនកាលពីថ្ងៃព្រហស្បតិ័ ។ មូលហេតុច្បាស់លាល់ជាងនេះ ដែលឈនទៅដល់ការចាប់ខ្លួនលោក មិនទាន់មានការបង្ហាញច្បាស់លាស់នៅឡើយទេ។
ប្រទេសកម្ពុជា មិនមានសិទ្ធិក្នុងការ ដោះស្រាយបញ្ហាជំលោះជាមួយនឹង ប្រទេស Sweden ទេ។ ប៉ុន្តែយោងទៅតាមប្រសាស់លោក Ola Salomonsson ដែលជាមេធាវី របស់លោក Warg បានបញ្ជាក់ថា វាមិនមានរឿងអ្វី ដែលត្រូវបញ្ជូនលោកទៅកាន់ប្រទេសកំណើតរបស់លោកោឡើយ (ស្វីសវិញទេ)។
លោក Warg និង ក្រុមការងារ របស់គាត់លោក Carl Lundström, Fredrik Neij និង Peter Sunde បានទទួលទោសជាប់ពន្ធធនាគារ ១ឆ្នាំ ក្នុងឆ្នាំ២០០៩ ប៉ុន្តែ ៣នាក់ផ្សេងទៀតត្រូវបានបន្ធូរបន្ថយទោស។ មូលហេតុដែលលោក Warg មិនបានបង្ហាញខ្លួនក្នុងសាវនាការកាល់ពីឆ្នាំ ២០០៩ ក្នុងអំឡុងរស់នូវក្នុងប្រទេកម្ពុជា ព្រោះដោយសារគាត់មានជំងឺ ដូច្នេះហើយ ការកាត់ក្តីចំពោះគាត់ ត្រូវបានព្យួរ។
វេបសាយ Pirate Bay ត្រូវបានបង្កើត ក្នុងឆ្នាំ 2003 ក្នុងគោលបំណងអោយសាធារណៈជន ធ្វើការចែករំលែក ឯកសារដែលភាគច្រើន មិនមានច្បាប់ថតចំលងត្រឹមត្រូវ។
ISPs ជាច្រើននៅប្រទេសអង់គ្លេសបានបិទ វេបសាយ Pirate Bay ដើម្បីទប់ស្កាត់ការបំពានលើ កម្មសិទ្ធិបញ្ញា។
ប្រភពពី ZDNet


