Samsung Kies គឺប្រៀបបានទៅនឹង iTunes របស់ Apple ដែរ, ដែល Samsung Kies មានតួនាទីដូចខាងក្រោម៖
- Upgrade Firmwares ទូរស័ព្ទ Samsung
- គ្រប់គ្រង Contacts
- គ្រប់គ្រង Music
- គ្រប់គ្រង Photos
- គ្រប់គ្រង Videos
- គ្រប់គ្រង Podcast
- សំរាប់ Backup និង Restore ទិន្នន័យ
- Copy ចូល និងចេញ រវាងកុំព្យូទ័រ និងទូរស័ព្ទ
- អាចធ្វើការតភ្ជាប់តាមរយៈ Bluetooth
- និងលក្ខណៈសម្បត្តិជាច្រើនទៀត
ថ្ងៃនេះ ម៉េងហ្គោ សូមធ្វើការបង្ហាញពីរបៀប តំឡើង Samsung Kies នៅលើ Windows 7។ លក្ខខណ្ឌ មួយចំនួនក្នុងការតំឡើង Samsung Kies មានដូចខាងក្រោម៖
- មានប្រព័ន្ធដំណើរការជា Windows XP, Windows Vista, រឺ Windows 7
- មានតំណភ្ជាប់អ៊ីនធឺណែត
- មានខ្សែតភ្ជាប់ពី ទូរស័ព្ទទៅកាន់ កុំព្យូទ័រ
ជំនហ៊ានទី១៖ ដោនឡូត Samsung Kies ពីវេបសាយ Samsung
ដើម្បីធ្វើការដោនឡូត Samsung Kies អ្នកត្រូវចូលទៅកាន់ វេបសាយរបស់ Samsung ឬ តាមរយៈ តំណភ្ជាប់ខាងក្រោម ដើម្បីទៅដល់ ទំព័រដោនឡូត Samsung Kies តែម្ដង៖
http://www.samsung.com/uk/support/usefulsoftware/SWUP/JSP
បន្ទាប់ពីចូលទៅកាន់ទំព័រខាងលើហើយសូមចុចលើ ប៊ូតុង Download Kies ដូចខាងក្រោម៖
សូមធ្វើការរក្សាទុកក្នុង ទីតាំងណាមួយនៅលើ កុំព្យូទ័ររបស់អ្នក
ជំហ៊ានទី២ តំឡើង Samsung Kies
ដើម្បីដំឡើង Samsung Kies សូមចូលទៅកាន់ កន្លែងដែលរក្សាទុក File ដែលអ្នកដោនឡូតពី អ៊ីនធើណែតដូចខាងក្រោម៖
សូមចុចលើវា ២ដងដើម្បីធ្វើការដំឡើង។ សូមធ្វើតាមលំដាប់នៃរូបភាពខាងក្រោម៖
ជ្រើសរើសភាសា ហើយចុចលើ Next
ឆេកលើប្រអប់ Agreement ហើយចុចលើ Next
រង់ចាំដំណើរនៃការដំឡើង ប្រហែលជា ៥ ទៅ ១៥នាទី អាស្រ័យលើល្បឿន កុំព្យូទ័ររបស់អ្នក។ បន្ទាប់មកទៀត អ្នកនឹងឃើញផ្ទាំងដូចខាងក្រោម៖
ចុច Finish ដើម្បីធ្វើការបញ្ចប់ការដំឡើង Samsung Kies។
ជាចុងក្រោយ គ្រាន់តែធ្វើការភ្ជាប់ទូរស័ព្ទ ទៅកាន់កុំព្យូទ័ររបស់អ្នក អ្នកនឹងទទួលបានផ្ទាំងដូចខាងក្រោម៖
បើសិនអ្នកមានបញ្ហា រឺចំងល់ សូមធ្វើការ Comments យើងនឹងធ្វើការ ដោះស្រាយ រឺពន្យល់បន្ថែមតាមដែលអាចធ្វើទៅបាន។
InstallationSamsung Kies









