ថ្ងៃនេះ Apple បានប្រកាសជាផ្លូវការនូវ iPhone 5 ដែលមាន កំរាស់ស្ដើងបំផុត និងស្រាលបំផុត ប្រើប្រៀបទៅ iPhone កន្លងមក ជាមួយនឹង ការរចនាម៉ូដ ឡើងជាថ្មីទាំងស្រុង ជាមួយនឹង អេក្រង់ទំហំ 4 inch Retina Display, អង្គវិភាគដែលបង្កើតដោយ Apple ផ្ទាល់ A6 ដែលមានល្បឿនលឿន ហើយក៏ប្រើប្រាស់បានយូរជាមុន ជាមួយនឹងការកាន់ថ្មបានល្អជាងមុនផងដែរ។
iPhone 5 ដំណើរការដោយ iOS6 ដែលជាប្រព័ន្ធតំណើរការ ដែលគុណសម្បត្តិច្រើនជាងមុន ដល់ទៅ ២០០ ចំនុច ដុចជា Maps app ដែលបង្កើតដោយ Apple, turn-by-turn Navigation, Facebook Integration; កម្មវិធី Passbook និងលក្ខណៈសម្បត្តិបន្ថែម សំរាប់ Siri ដូចជាការបន្ថែមភាសា។
លោក Philip Schiller, ដែលជាប្រធានជាន់ខ្ពស់ ផ្នែកទីផ្សារទូទាំងពិភពលោករបស់ Apple បាននិយាយថា “iPhone 5 គឺជា device ដែលស្រស់ស្អាតបំផុតដែល Apple បានបង្កើតជាលើកដំបូង។ យើងបានបំពាក់នូវ តិចណូឡូជីទំនើបថ្មីៗ យ៉ាងច្រើននៅលើទូរស័ព្ទមួយនេះ ដើម្បីអោយ វាមានកំរាស់ស្ដើង និងស្រាល ហាក់ដូចជាគ្រឿងអលង្គការ, ដែលមានអេក្រង់ច្បាស់ 4-inch Retina Display, អង្គវិភាគដែលលឿន A6 Chip, Wireless ដែលមានល្បឿន លឿន និងការកាន់ថ្មបានល្អជាងមុន ដែល Apple គិតថាអតិថិជននឹង ស្រលាញ់វា។”
iPhone 5 គឺជាទូរស័ព្ទដែលស្ដើងជាងគេនៅលើ ពិភពលោក ជាមួយនឹង កំរាស់ត្រឹមតែ 7.6 mm ដែលតួរបស់វា បំពាក់ដោយ Aluminum ពីខាងក្រៅ បើគិតទៅ គឺ ស្ដើងជាង 18% និងស្រាលជាង 20% បើធៀបជាមួយ iPhone 4S។ iPhone 5 ស្រោបទៅដោយ អាលុយមីញ៉ូម ព្រមទាំងមានបំពាក់ កញ្ចក់ទាំងមុខ និងក្រោយ ដែលមើលទៅសាកសម ឥតខ្ចោះ។
ជាមួយនឹងអេក្រង់ 4-inch Retina ដែលបានបំពាក់លើ iPhone 5 បានផ្ដល់នូវ Resolution ដល់ទៅ 640 x 1136 pixels ដែលមានដង់ស៊ីតេ Pixel ដល់ ទៅ 326 ppi បានធ្វើអោយ Retina display កាន់តែអស្ចារ្យជាងមុន។ តាមរយៈការ ធ្វើអោយអេក្រង់វែងជាងមុន និងរក្សាប្រវែងទទឹងនៅដដែល ធ្វើអោយអ្នកប្រើប្រាស់ងាយស្រួល ក្នុងការប្រើប្រាស់ ដោយប្រើដៃម្ខាងក្នុងការ វាយ, ចុច និងរំកិល ដូចទៅនឹងបទពិសោធន៍ដែលអ្នកប្រើប្រាស់ធ្លាប់ប្រើ, ខណៈពេលដែល អ្នកនឹង រីករាយជាមួយការមើលឃើញ Content បានច្រើនជាងមុន, កម្មវិធី ដែលបង្កើតសំរាប់ Larger Retina Display, វីដេអូ HD, បង្ហាញបាន៥ថ្ងៃក្នុង Calendar និងមើលបានទូលាយសំរាប់គេហទំព័រទាំងអស់។
iPhone 5 បំពាក់ជាមួយនឹង ស្ដង់ដា បច្ចេកវិទ្យាឥតខ្សែដែលមានល្បឿនលឿនបំផុត រួមបញ្ចូលទាំង LTE (4G) និង DC-HSDPA ដែលអ្នកអាចអោយអ្នកមើលវេបសាយ, ដោនឡូត និង Stream Content បានកាន់តែលឿនជាងមុន។ ក្នុងការបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ LTE នេះ, Apple បានធ្វើការ ច្នៃនូវ Single-Radio LTE ដែលផ្តល់នូវល្បឿនយ៉ាងលឿន ដែលសាកសមទៅនឹងរូបរាងយ៉ាងស្ដើងរបស់ iPhone 5។ ចំពោះបច្ចេកវិទ្យា Wi-Fi, iPhone 5 បំពាក់ជាមួយនឹង Dual-band 802.11n ដែលមានល្បឿនដល់ទៅ 150 Mbps។
គ្រប់អង្គវិភាគ A6 ទាំងអស់ដែលបានបង្កើតដោយ Apple សុទ្ធតែ បង្កើនល្បឿន និងការប្រើប្រាស់ថាមពលតិចជាងមុន ដើម្បីអាចគាំទ្រនូវគុណសម្បត្តិ ថ្មីៗទាំងអស់របស់ iPhone 5 ដែលរួមបញ្ចូលទាំង 4-inch Retina Display ខណៈពេលដែលរយៈពេលប្រើប្រាស់បានកាន់តែយូរជាងមុន។ ជាមួយនឹង ល្បឿនលឿនទ្វេដងនៃ CPU និង Graphic, អ្វីៗដែលអ្នកធ្វើការនៅលើ iPhone 5 គឺពិតជាលឿន សំរាប់ការបើកកម្មវិធី, បើកមើលវេបសាយ, និងដោនឡូត Email Attachment។
ជាមួយកាមេរ៉ា iSight 8 Megapixels គឺជាកាមេរ៉ាដែលពេញនិយមបំផុតនៅលើពិភពលោក ឥឡូវជាមួយ iPhone 5 វាកាន់តែប្រសើរជាងមុន។ ជាមួយកាមេរ៉ាថ្មីនេះ វាត្រូវបានកែប្រែទាំងស្រុង ដែលបង្កើនល្បឿននៃ Optic, និងទំហំ Len តូចជាងមុនដល់ទៅ 25% បើប្រៀបធៀបទៅ កាមេរ៉ាក្នុង iPhone 4S. ជាមួយកាមេរ៉ា iSight ថ្មីនេះ iPhone 5 បានបំពាក់នូវ Len ដែលមានពណ៍គ្រីស្តាលខៀវ (Sapphire Crystal) ដែលស្រាលជាងមុន និងមានអាយុកាលយូរជាង កញ្ចក់ធម្មតា ហើយក៏ផ្តល់នូវរូបភាពច្បាស់ជាងមុនផងដែរ។ ជាមួយនឹង គុណសម្បត្តិថ្មី Panorama អាចអោយអ្នក ចាប់យករូបភាពទេសភាព បន្តគ្នា ហើយផ្ទុកទៅដល់ 28 Megapixels ដោយគ្រាន់តែធ្វើការ រំកិលកាមេរ៉ាទៅតាមទេសភាព។
ចំពោះកាមេរ៉ាវីដេអូ ក៏បានបំពាក់នូវ Stabilization, ការចាប់យកផ្ទៃមុខក្នុងវីដេអូដល់ទៅ 10 នាក់ ហើយក៏មានលទ្ធភាពក្នុងការថតយករូបភាព ខណៈពេលអ្នកថតវីដេអូ ផងដែរ។ ជាមួយកាមេរ៉ាខាងមុខ FaceTime® HD ដែលមាន ទំហំដល់ទៅ 1.2 Megapixel អាចអោយអ្នកមើលឃើញក្នុងគុណភាពយ៉ាងច្បាស់ជាងមុន និងអាចប្រើសំរាប់ថតវីដេអូបញ្ឈរផ្ទាល់ខ្លួន ដែលមានគុណភាព 720p HD។ iPhone 5 អាចអោយអ្នកធ្វើការចែករំលែករូបភាពរបស់អ្នក ជាមួយមិត្តភ័ក្ត តាមរយៈ iCloud’s Shared Photo Streams.
Apple ក៏បានបង្ហាញនូវ Connector ថ្មី ដែលមានឈ្មោះថា Lightning™ សំរាប់ iPhone 5 ផងដែរ, ដែលមានទំហំតូចជាងមុន, ឆ្លាតជាងមុន, និងអាយុកាលប្រើប្រាស់បានយូរជាង Connector ចាស់។ Apple ក៏បង្ហាញនូវ Lightning-30-pin Adapter សំរាប់ភ្ជាប់ iPhone 5 ទៅកាន់ខ្សែចាស់របស់ខ្លួន។
iPhone 5 បានបង្ហាញនូវគុណសម្បត្តិសំលេងថ្មី រួមបញ្ចូលទាំង Beam Forming, Directional microphone system សំរាប់គុណភាពសំលេងបានល្អ ជាងមុន, ខណៈដែលកាត់បន្ថយសំលេងរំខាន ជាមួយនឹងបច្ចេកវិទ្យា Noise Canceling ថ្មី។ ឥឡូវនេះ iPhone 5 មានបញ្ចូលនូវ Cellular Wideband Audio ដែលធ្វើអោយ សំលេងនិយាយកាន់តែច្បាស់ និងធម្មជាតិផងដែរ។ Wideband audio នឹង support ដោយប្រព័ន្ធទូរស័ព្ទ ចំនួន ២០ នៅលើពិភពលោក ខណៈពេល iPhone 5 ធ្វើការបង្ហាញជាផ្លូវការ។ iPhone 5 នាំមកជាមួយនឹង Apple EarPods™ ថ្មី ដែលជាការ រចនាថ្មី សំរាប់សាកសម និងអាយុកាលប្រើប្រាស់បាន យូរជាងមុន និងគុណភាពសំលេង យ៉ាងអស្ចារ្យ។
iPhone 5 ចេញមកជាមួយនឹង iOS6 ដែលជាប្រព័ន្ធតំណើរការ ដែលគុណសម្បត្តិច្រើនជាងមុន ដល់ទៅ ២០០ ចំនុច ដូចជា Maps app ដែលបង្កើតដោយ Apple, turn-by-turn Navigation, FlyerOver View, Facebook Integration សំរាប់ Contacts និង Calendar ជាមួយនឹងលទ្ធភាព ដែលអាចអោយអ្នកធ្វើការបង្កើត បានពី Notification Center តែម្តង; កម្មវិធី Passbook សំរាប់ផ្ទុកគ្រប់គ្រង សំបុត្រ(Ticket រឺ Passes) ក្នុងកន្លែងតែមួយ, លក្ខណៈសម្បត្តិបន្ថែម សំរាប់ Siri និងភាសា និង ការបញ្ចូល Facebook ទៅកាន់ Photos app, Safari and Maps app, និង Shared Photo Streams តាមរយៈ iCloud។
សំរាប់ពត៍មានលំអិតអំពី គុណសម្បត្តិក្នុង iOS 6 សូមអាន អត្តបទពី តើមានអ្វីថ្មីក្នុង iOS 6។
តំលៃ និងថ្ងៃចេញលក់
iPhone 5 មាន២ ពណ៍ ស លាយ ប្រាក់ រឺក៏ ខ្មៅ លាយ Slate, នឹងមានលក់នៅ US ក្នុងតំលៃ $199 សំរាប់ម៉ូដែល 16GB, $299 សំរាប់ម៉ូដែល 32GB និង $399 សំរាប់ម៉ូដែល 64GB។ iPhone 5 នឹងមានលក់នៅ Apple Online Store (www.apple.com), ហាងលក់រាយរបស់ Apple (Apple Retail’s store), និងតាមរយៈ AT&T, Sprint, Verizon Wireless and select Apple Authorized Resellers. iPhone 5 នឹងមានលក់នៅ US, Australia, Canada, France, Germany, Hong Kong, Japan, Singapore and the UK សំរាប់ថ្ងៃសុក្រ ទី២១ ខែកញ្ញានេះ, ហើយអតិថិជនអាចធ្វើការ កុម្ម៉ង់ ទុកមុន ចាប់ពីថ្ងៃ សុក្រ ទី១៤ ខែកញ្ញានេះ។ តំលៃសំរាប់ iPhone 4S នៅត្រឹម $99 (US) និង តំលៃសំរាប់ iPhone 4 គឺឥតគិតថ្លៃសំរាប់កុងត្រា រយៈពេល ២ឆ្នាំ។ សំរាប់ iOS 6 នឹង Live update សំរាប់ថ្ងៃទី 19 ខែកញ្ញានេះហើយ ជាមួយនឹងការ Update ដោយមិនគិតថ្លៃ។
iPhone 5 នឹងចេញលក់ជាបន្តបន្ទាប់ទៅកាន់ 22 ប្រទេសបន្ថែមទៀតសំរាប់ ថ្ងៃទី ២៨ ដែលមានប្រទេសដូចជា Austria, Belgium, Czech Republic, Denmark, Estonia, Finland, Hungary, Ireland, Italy, Liechtenstein, Lithuania, Luxembourg, Netherlands, New Zealand, Norway, Poland, Portugal, Slovakia, Slovenia, Spain, Sweden និង Switzerland។
ប្រភព TechGadgetsWeb
Apple iPhone 5Reviews





















