តើមានអ្វីថ្មី នៅក្នុង iOS 6?

By | September 14th, 2012 9:21 pm | 1224 Views

Apple បាន​ប្រកាស​នូវ iOS6 ជា​សាកល នៅ​សន្និសិទ្ធ​សំរាប់ Developers មួយ​ក្នុង​ខែ មិថុនា ដែល​រំពឹង​ថា​នឹង ចេញ​ជា​ផ្លូវការ សំរាប់​រដូវស្លឹក​ឈឺ​ជ្រុះ។ ឥឡូវ​នេះ iOS6 បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ បើ​សិន​អ្នក​ពិតជា​ចាប់​អារម្មណ៍​អំពី លក្ខណៈ​សម្បត្តិ​របស់ iOS6 សូម​ធ្វើ​ការ​អាន​នូវ លក្ខណៈ​សម្បត្តិ ដូចខាងក្រោម ទាំងអស់គ្នាណា!

តើមានអ្វីថ្មីសំរាប់ iOS 6?

ពិត​ជា​ច្រើន​ណាស់! ទាំង Siri និង Maps បាន​ទទួល​ការ Update អោយ​ប្រសើរ​ជាង​មុន​ជា​ច្រើន។ Siri ឥឡូវ​នេះ​អាច​ធ្វើ​ការ​ឆ្លើយ នូវ​សំនួរ​របស់​អ្នក អំពី កីឡា, ខ្សែ​ភាព​យន្ត និង​ជា​ច្រើន​ទៀត។ សំរាប់ Maps ឥឡូវ​គឺ​ប្រើប្រាស់ នូវ​ផលិតផល​របស់ Apple ផ្ទាល់​ខ្លួន ដែល​មាន​រួម​បញ្ចូល​នូវ Turn-by-Turn Navigation ស្រាប់។ ចំពោះ​ការ Update ដទៃ​ទៀត​មាន​ដូចជា Facebook Integration, កម្មវិធី​ថ្មី​ឈ្មោះ​ថា Passbook និង​ចំនុច​ដទៃៗ ជា​ច្រើន​ទៀត។

តើប្រភេទ iOS devices ណាខ្លះដែលនឹងតំណើការ ជាមួយ iOS 6?

ប្រព័ន្ធតំណើរការ ថ្មីនេះ នឹងតំណើរការ នៅលើ iOS Devices ដូចខាងក្រោម៖

  • iPhone 3GS
  • iPhone 4
  • iPhone 4S
  • iPhone 5
  • iPad2
  • The New iPad
  • iPod ជំនាន់ទី ៤ និងទី៥

គួរ​ចំណាំ​ផង​ដែរថា វត្តមាន​នៃ Original iPad គឺ​មិនមាន​នៅក្នុង​តារាង​ទៀតទេ។ វា​គួរ​អោយ​ភ្ញាក់​ផ្អើល​ដែរ​ថា ចំពោះ Tablet មួយ​ដែល​ទើប​តែ​ចេញ ក្នុង​រយៈពេល ២ឆ្នាំ​តែ​ប៉ុណ្ណោះ ក៏​មិន​អាច​តំណើរការ iOS6 បាន​ដែរ។ តែ​បើ​តាម​ការ​ពិតទៅ Apple បាន​ផ្អាក់​ការ​លក់ Original iPad អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ដោយ​សារ​ការ​រីក​ចំរើន​នៃ កម្មវិធី​ថ្មីៗ​របស់ iPad តម្រូវ​អោយ​មាន អង្គ​វិភាគ​លឿន​ជាង​មុន និង​ការ​គណនា​ក្រាហ្វិក ខ្លាំង​ជាង​មុន ដែល​សាក​សម្យ​តែ​ចំពោះ iPad ជំនាន់​ក្រោយ​តែ​ប៉ុណ្ណោះ។ ពី​ទស្សន​វិស័យ​របស់ Apple វា​ជា​លើក​ទី ២​ហើយ បន្ទាប់​ពី​ iPhone 3G ដែល លែង Support បន្ត។

តើគ្រប់ devices ទាំងអស់សុទ្ធតែមានលក្ខណៈដូចគ្នាមែនទេ?

មិន​ទាំង​អស់​ទេ! iPhone 3GS ខ្វះ​ខាត​នូវ​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន របស់ iOS6 ដូច​ជា Flyover រឺក៏ Turn-by-Turn Navigation ដែល​មាន​ក្នុង Maps។ ហើយ​វា​ក៏​មិន​មាន​លទ្ធភាព ក្នុង​ការ Support Siri, Shared Photo Streams, FaceTime, រឺក៏ Offline Reading List ផង​ដែរ។ ចំពោះ iPhone 4 វិញ​ក៏​មិន​អាច Support នូវ​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ផង​ដែរ ដូច​ជា Flyover រឺក៏ Turn-by-Turn Navigation ដែល​មាន​ក្នុង Maps, FaceTime over 3G និង Siri។ ចំនែក​ឯ iPad 2 វិញ​គឺ​ខ្វះ​តែ Siri តែ​ប៉ុណ្ណោះ។

ចុះសំរាប់ the new iPad វិញ?

សំរាប់ The New iPad ក៏ដូចជា iPhone 4S, iPhone 5, និង iPod touch ជំនាន់ទី ៥ គឺសុទ្ធតែអាច Support Siri។

តើពេលណាដែល iOS6 ចេញអោយ Update?

គឺថ្ងៃពុធ ទី ១៩ ខែកញ្ញា ឆ្នាំ ២០១២ នេះហើយ

តើវាមានតំលៃប៉ុន្មានដែរ?

iOS 6 នឹងចេញអោយ Upgrade ដោយមិនគិតថ្លៃ

តើយើងត្រូវការភ្ជាប់ខ្សែ ពី iPhone ទៅកាន់កុំព្យូទ័រដែរទេ សំរាប់ការ Upgrade?

មិន​ចាំ​បាច់​ទេ! ដោយ​សារ​ចាប់​ពី iOS 5 មក​ការ Upgrade សំរាប់ iOS devices អាច​ធ្វើ​ការ Upgrade ដោយ​មិន​ចាំ​បាច់​ប្រើ​ខែ្ស​ទៀត​នោះ​ទេ (over the air) គឺ​មិន​ចាំ​បាច់​មាន​អន្តរា​គមន៍​ពី​កុំព្យូទ័រ​នោះឡើយ។ សំរាប់​អ្វី​ដែល​បន្ថែម​ពី​នេះ សំរាប់ iOS6 update, គឺ​អ្នក​អាច​ធ្វើ​ការ download និង​តំ​ឡើង​ផ្ទាល់​ពី iOS devices របស់​អ្នក​តែ​ម្ដង។ ចំពោះ​អ្នក​ដែល​នៅ​ប្រើ iOS 4, អ្នក​នឹង​ត្រូវ​ការ​ប្រើ iTunes នៅ​លើ​កុំព្យូទ័រ​ដើម្បី​ធ្វើ​ការ Upgrade។

គុណសម្បតិ្តនៅក្នុង ប្រព័ន្ធតំណើការ

តើមានអ្វីដែលមិនរំខានទៀតទេ?

វា​ជា​ចំនុច​ល្អ​មួយ​ដែរ បើ​អាច​បញ្ជា​អោយ​ទូរស័ព្ទ​របស់​អ្នក ឈប់​រំខាន​អ្នក ដោយ​សារ​ការ​រោដ៍ រឺសំលេង ផ្សេងៗ ក្នុង​ខណៈ​ពេល​ណា​មួយ​។ ឥឡូវ​អ្នក​អាច ប្រើ Do Not Disturb ដើម្បី​កំណត់​ចន្លោះ​ម៉ោង​ណា ដែល​អ្នក មិន​ចង់​ទទួល Notification រឺ​ក៏​ការ ខល​ចូល និង​កំណត់​អោយ ខល​ចូល​សំរាប់​តែ​មនុស្ស ដែល​សំខាន់​ដែល​អ្នក​បាន​កំណត់​នៅ​ក្នុង Favorites របស់​អ្នក រឺ ក៏​អ្នក​ដែល​ខល​មក​ច្រើន​ដង ក្នុង​ចន្លោះ​ពេល​ណា​មួយ ដូច្នេះ អ្នក​នឹង​មិន​ខក​ខាន នូវ​រឿង​ដែល​សំខាន់​នោះ​ទេ។

តើវាផ្តល់ភាពងាយស្រួលបន្ថែមអ្វីខ្លះ?

iOS 6 បាន​រចនា​ឡើង​សំរាប់​សិស្ស និស្សិត ដែល​មាន​ពិ​ការ​ភាព (ក៏ល្អ​ផង​ដែរ​សំរាប់​កុមារ) ជា​មួយ​នឹង Guided Access អាច​អោយ​អ្នក​កំណត់​បិទ​ផ្នែក មួយ​ចំនួន ចេញ​ពី​អេ​ក្រង់ និង​បិទ​ប៊ូតុង​បិទ​ទូរស័ព្ទ, លទ្ធភាព​នៃការ​ Touch មួយ​ចំនួន ឬ​ក៏ motion-based sensors។  ជា​មួយ​នឹង​សេ​វា​កម្ម Apple’s VoiceOver ក៏​មាន​នៅ​ក្នុង​កម្មវិធី Maps, AssistiveTouch, និង Zoom។ បន្ថែម​ពីនេះ ក្រុមហ៊ុន​ Apple កំពុង​ធ្វើការ ជួយ​ដល់​អ្នក​ផលិត សំភារៈ​ជំនួយ​ការ​ស្ដាប់ (Hearing Aids) ដែល​អាច​ប្រើ​បាន​ជាមួយ​នឹង iPhone 4S និង iPhone 5។

ខ្ញុំមានលឺថា មាន Store ចំនួន ៣ នឹងចេញមក, តើពិតដែរទេ?

វា​គឺ​ជា​ការ​ពិត​ណាស់​! Mobile Stores ទាំង​បី​នោះ​មាន​ដូច​ជា iTune Store, App Store និង iBookstore (ទទួល​បាន​ការ update អោយ​មាន​ផ្ទៃ​ពណ៍​ខ្មៅ)។ ក្រៅ​ពី​ការ​កែ​ប្រែ​ទ្រង់​ទ្រាយ និង​រូប​រាង​នៃ​កម្មវិធី Apple ក៏​បាន​បញ្ជាក់​ថា​បាន​បង្កើនល្បឿន និងចំនុច​ល្អ​មួយ​ចំនួន​ទៀត​។  គុណ​សម្បត្តិ​ៗថ្មី​ដែល Apple ​បាន​​បញ្ជាក់ រួម​មាន ការ​តំឡើង​កម្មវិធី ដោយ​មិន​ចាំ​បាច់​លោត​ចូល​ទៅ​កាន់ Home Screen, លទ្ធភាព​តំឡើង​កម្មវិធី មួយ​ចេញ​ពី កម្មវិធី​មួយ​ទៀត, និង​លទ្ធភាព​ក្នុង​ការ​តាម​ដាន​មើល ប្រវត្តិ​នៃ​ការ​តំឡើង​កម្មវិធី​របស់​អ្នក។ ចំពោះ iTune Store វិញ​ផ្ដល់​ភាព​ងាយ​ស្រួល​ជាង​មុន ក្នុង​ការ ទិញ ចំរៀង​, វីដេអូ និង កម្មវិធី ទូរទស្សន៍ ហើយ​បាន​ភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​សង្គម ដែល​អ្នក​អាច Like តាម Facebook និង Share បានទាំង Facebook និង Twitter នៅ​ក្នុង​ទំព័រ​ផលិត​ផល​នីមួយ។

តើមានអ្វីថ្មីសំរាប់ Siri?

Siri បាន​បន្ថែម​នូវ សមត្ថភាព​ថ្មី​មួយ​ចំនួន ដូចជា ឆ្លើយ​សំនួរ​ទាក់​ទង​នឹង ពត៍មាន​កីឡា និង​ខ្សែ​ភាព​យន្ត។ Siri ក៏​បាន​ពង្រឹង​គុណ​ភាព សំរាប់​ពត៍មាន​ដែល ទាក់​ទង​ទៅ​នឹង ភោជ​នីយ​ដ្ឋាន, និង​សម​ត្ថភាព​ក្នុង​ការ​ស្វែង​រកទី​តាំង និងទិស​ដៅ​នៅ​ក្នុង​កម្មវិធី Maps។ លើស​ពី​នេះ​ឥឡូវ អ្នក​ក៏​អាច​ប្រើ Siri ដើម្បី​បើក​កម្មវិធី​ផងដែរ។

ដូចបញ្ជាក់ពីខាងលើស្រាប់ គុណសម្បត្តិគឺមានតែសំរាប់  The New iPad ក៏ដូចជា iPhone 4S, iPhone 5, និង iPod touch ជំនាន់ទី ៥តែប៉ុណ្ណោះ។

អ្នកទាំងអស់គ្នាមានឃើញកម្មវិធី Clock នៅលើ iPad នៅក្នុងរូបភាពខាងលើដែរទេ? តើ iPad ពិតជាមានកម្មវិធី Clocks, Stocks, និង Weather ពិតមែនទេ?

ពិត​មែន តែ​មិន​ទាំង​ស្រុង​នោះ​ទេ។ សំរាប់ The New iPad គឺ​មាន​លទ្ធភាព​ឆ្លើយ​នឹងសំនួរ​ដែល​ទាក់​ទង​នឹង ​អាកាស​ធាតុ, ពត៍មាន​ពីស្តុក និង​ពេលវេលា ប៉ុន្តែ សំរាប់​កម្មវិធី​ដែល​មាន​វិញ គឺ​មាន​តែ​កម្មវិធី Clock មួយ​តែ​ប៉ុណ្ណោះ។

តើយើងពិតជាអាចប្រើ FaceTime ដោយប្រើអ៊ីនធីណែតតាមប្រព័ន្ធទូរស័ព្ទ (Cellular) ពិតមែនទេ?

អ្នក​អាច​ប្រើ​បាន​នៅ​ក្នុង iOS6 ប៉ុន្តែ​សំរាប់​តែ iPhone 4S,  iPhone 5, iPod touch ជំនាន់​ទី​៥ , និង The New iPad តែ​ប៉ុណ្ណោះ។ កាល​ពី​មុន FaceTime គឺ​អាច​ប្រើ​បាន​តែ​តាម​រយៈ​តំណ​ភ្ជាប់ Wi-Fi តែ​ប៉ុណ្ណោះ ប៉ុន្តែ​សំរាប់​ពេល​ឥឡូវនេះ អាច​ប្រើ​បាន​តាម​តំណភ្ជាប់ របស់​ប្រព័ន្ធ​ទូរស័ព្ទ (Cellular) បាន​ហើយ ក្នុង ​iOS6។ ក្រុម​ហ៊ុន Apple បាន​បញ្ជាក់​ថា FaceTime អាចធ្វើការលើ​តំណ​ភ្ជាប់ របស់​ប្រព័ន្ធ​ទូរស័ព្ទ (Cellular) បានហើយ Apple ក៏​បាន​កែ​ច្នៃ នូវ​លក្ខណៈ​សម្បត្តិ​មួយ​ចំនួនទៀត ដើម្បី​អោយ​វា​ស៊ី​នូវ Bandwidth តូច​ជាង​មុន និង​គ្រប់​គ្រង​លើ​ស្ថាន​ការណ៍ បាត់​បង់​ទិន្នន័យ​មួយ ចំនួន ក្នុង​ពេល​បញ្ចូន​បាន​ល្អ​ជាង​មុន។ បើ​សិន​ជា​អ្នក​បារម្មណ៍​ថា ការ​ខល​អាច​ចំនាយ​ច្រើន​សំរាប់​គំរោង​អ៊ីន​ធឺ​ណែត​របស់​អ្នក អ្នក​ក៏​អាច​បិទ​វា បាន​ផង​ដែរ។

តើមានអ្វីថ្មីសំរាប់កម្មវិធីទូរស័ព្ទវិញ?

ពេល​ដែល​អ្នក មាន​ការ ខល​ចូល​មួយ ហើយ​អ្នក​មិន​អាច​ទទួល​បាន​នោះ អ្នក​អាច​ចុច​ប៊ូតុង​មួយ ដើម្បី​ធ្វើ​ការ​ផ្ញើសារ ដែល​អ្នក​បាន​សរសេរ​ទុក ហើយ​ផ្ញើ​តាម iMessage ទៅ​កាន់ Contact ដែល​ខល​ចូល​នោះ ឬ​ក៏​បង្កើត Reminder ដើម្បី​តឿន​អោយ​អ្នក​ខល​ទៅ​កាន់ លេខ​ដែល​ខល​មក​នោះ នៅ​​ពេល​ក្រោយ​​បាន។ ជា​​ការ​កំណត់​ស្រាប់​ក្នុង iOS 6 អ្នក​នឹង​មាន សារ​ស្រាប់​ចំនួន ៣ ហើយ​អ្នក​ក៏អាច​បង្កើត​បន្ថែម​ទៀត បាន​ផង​ដែរ​តាម​រយៈ ការ​កំណត់​ក្នុង Setting​។

តើមានអ្វីថ្មីនៅក្នុងកម្មវិធី Apple Maps?

ចាប់​ពី​ពេល​នេះ គឺចាប់​ផ្តើម​ជាមួយអ្វី​ដែល​ថ្មី ដែល​មិន​ពាក់​ព័ន្ធ​ទៅ​ជា​មួយ​នឹង Google។ Apple បាន​ផ្ដាច់​ខ្លួន​ចេញ​ពី Google ដែល​ជា​គូ​ប្រជែង​របស់​ខ្លួន លើ​ប្រព័ន្ធ​តំណើការ Android ហើយ​បង្កើត​នូវ​កម្មវិធី Maps ផ្ទាល់​ខ្លួន​ជំនួស​វិញ។

កម្មវិធី Maps ថ្មី​នេះ​ផ្ដល់​គុណ​សម្បត្តិ​ថ្មីៗទាំង​អស់​របស់​ផែនទី ជា​មួយ​នឹង គំនូស​ផែន​ទី​ពី Apple ផ្ទាល់​តែ​ម្ដង។ កម្មវិធី Maps បាន​ដាក់​បញ្ចូល Yelp Local Search ដែល​មាន​ដល់​ទៅ ១០០ លាន បញ្ជី​ពាណិជ្ជកម្ម​។ វា​បាន​ដាក់​បញ្ចូល​នូវ ពត៍មាន​ចរាចរណ៍ ជា​មួយ​នឹង​សម្ថភាព​ក្នុង​ការ មើល​លំអិត ពី​គ្រោះ​ថ្នាក់​ចរា​ចរណ៍ និង​ផ្លូវ​កំពុង​ជួស​ជុល​ផង​ដែរ​។ ផែន​ទីនេះ ​បង្កើត​ឡើង​ដោយ​ប្រព័ន្ធ វិចទ័រ  ដូច្នេះ​អ្នក​អាច​ធ្វើ​ការ ពង្រីក បង្រួម បាន​យ៉ាងរហ័ស ជាមួយ​រូប​ភាព​យ៉ាង​ច្បាស់។ កន្លែង​សំខាន់​ៗ, សួន​ច្បារ, និង​ទី​កន្លែង​ប្រវត្តិ​សាស្រ្ត ត្រូវ​បាន​បង្ហាញ​ដោយ​រូប​តំណាង​តូចៗ នៅ​លើ​ផែន​ទី ដែល​អ្នក​អាច​មើល ពី​ពត៏មាន​លំ​អិត ក៏​ដូច​ជា ម៉ោង​ធ្វើ​ការ, រូប​ភាព, និង​មតិ​ពី​ប្រភព​ផ្សេង​ៗ ពី Yelp ដោយ​គ្រាន់​តែ​ចុច​លើ​វា។

ជា​មួយ​នឹង​គុណ​សម្បត្តិ​ថ្មី Turn-by-Turn Direction ដែល​អាច​ធ្វើ​ការ​បាន​ជា​មួយ Siri ផង​ដែរ អាច​នាំ​អ្នក​ទៅ​កាន់​ ទិស​ដៅ​ណា​មួយ​ដែល​អ្នក ចង់​ទៅ។ អ្នក​ក៏​អាច​ធ្វើការ កំណត់​ទិស​ដៅ​ច្រើន​ដង​បាន ដើម្បី​បញ្ជៀស​បញ្ហា​ចរា​ចរណ៍ ហើយ​អ្នក​ក៏​អាច​សួរ​ពី​ពត៏មាន ដូច​ជា​ហ្គា​រាស​សាំង តាម​ផ្លូវ បាន​ផង​ដែរ។

វា​ក៏​មាន​នូវ គុណ​សម្បត្តិ​ថ្មី ផង​ដែរ​ដូច​ជា Flyover, ម៉ូ​ដែល 3D ដែល​អាច​អោយ​អ្នក​ហោះហើរ​មើល ទី​ក្រុង​សំខាន់ៗ ជា​មួយ​នឹង យន្ត​ហោះ និង Helicopters.

តើ Apple Maps កន្វះខាតពី អ្វីដែលមានក្នុង Google Maps មានដែរទេ?

Apple Maps មិន​មាន Street View​ទេ តែ​ជំនួស​មក​វិញ Apple បាន​ប្រើ​ប្រាស់​ជំនួស​មក​វិញ នូវ Flyover និង រូប​ភាព Satellite។ បន្ថែម​ពី​នេះ Apple កំពុង​តែ​ធ្វើ​អ្វី​អោយ​ប្លែក ដូច​ជា​ការ​ប្រើ ពត៍មាន​ចរា​ចរណ៍​ពី Yelp ជំនួស​អោយ​ការ​ប្រើ​ទិន្នន័យ​របស់​ខ្លួន ដើ​ម្បី​ធា​នា​ថា ពត៍​មាន​ចរា​ចរណ៍ ដែល​អ្នក​ទទួល​បាន​ចេញ​ពី​ប្រ​ភព​ពត៍មាន​ដែល​ល្អ និង​ត្រឹម​ត្រូវ​។

 

ចុះកម្មវិធី Find My Friends និង Find My iPhone មានអ្វីថ្មីដែរទេ?

ពិត​ជា​មាន។ កម្ម​វិធី Find My Friends នឹង​មាន location-based alerts, ប្រាប់​ទៅ​អ្នក ពេល​ដែល​មិត្ត​របស់​អ្នក ទៅ​ដល់ រឺ​ចាក​ចេញ​ពី កន្លែង​ណា​មួយ​នោះ​។ ចំ​ណែក​ឯ​ Find My iPhone នឹង​មាន Mode ថ្មី​ដែល​បញ្ជាក់​ពី​ការ​បាត់បង់ (Lost mode) ក្នុង​ទំរង់​នេះ វា​នឹង​បញ្ជាក់​ពី​ទី​តាំង​ដែល​វា ​ស្ថិត​នៅ​ ហើយ​វា​ធ្វើការ​ផ្ញើ​សារ​មក​អ្នក នូវ​លេទ​ទំនាក់​ទំនង អ្នក​ដែល​រើស​បាន​វា ដើម្បី​អោយ​អ្នក​ទំនាក់​ទំនង​ទៅ​កាន់​អ្នក​វិញ។

តើមានអ្វីថ្មីសំរាប់កម្មវិធី Mail នៅក្នុង iOS6 ខ្លះទៅ?

យើង​មាន​ការ​រៀប​ចំ​ថ្មី បន្ថែម​២ ទៀត​នៅ​ក្នុង​កម្មវិធី MaiL គឺ VIPs និង មែល​ដែល​បាន Flagged។ កាល​ពី​មុន អ្នក​ប្រើ​ប្រាស់​អាច​ធ្វើ​ការ Flag នូវ អ៊ី​មែល​បាន​ហើយ ប៉ុន្តែ​សំរាប់​ឥឡូវ​នេះ អ្នក​អាច​មើល​ឃើញ រាល់ Flagged Mail នៅក្​នុង Folder តែ​មួយ​ដែល​អោយ​ឈ្មោះ​ថា Flagged។ សំរាប់ មែល VIP វិញ​ក៏​ត្រូវ​បាន​រៀប​ចំ​អោយ​ក្លាយ​ជា Smart Folder ដែល​អ្នក​អាច​ទទួល Notification ដោយ​ឡែក​អំពី មែល មក​ពី មនុស្ស​ដែល សំខាន់​សំរាប់​អ្នក​។ VIPs ក៏​ត្រូវ​បាន Sync តាម​រយៈ iCloud ដើម្បី​ធា​នា​ថា VIPs នឹង​មាន​ដូច​គ្នា​សំរាប់​រាល់ devices របស់​អ្នក។

អ្នក​ក៏​អាច​បន្ថែម​រូប​ថត រឺ​វី​ដេ​អូ​ពី Camera Roll ទៅ​កាន់ មែល​ដោយ​ធ្វើ​ការ​ចុច​អោយ​ជាប់ (Tapping and Holding) នៅ​ក្នុង​កន្លែង​សរ​សេរ តួ​សារ​ នៃ​មែល​​របស់​​អ្នក​​។ Apple ក៏​បាន​បន្ថែម​នូវ Pull-to-refresh សំ​រាប់​ការ Update ប្រអប់​មែល​របស់​អ្នក ដូច​ក្នុង Facebook អញ្ចឹង​ដែរ។

តើមានអ្វីថ្មីនៅក្នុង Safari?

មាន​បួន​ចំនុច​ដែល​ថ្មី​ក្នុង Safari មាន​ដូច​ជា៖ iCloud Tabs ដែល​អាច​អោយ​អ្នក​បើក​មើល​រាល់ ​គេហ​ទំព័រ​ដែល​បាន បើក​គ្រប់​ Devices របស់​អ្នក​ទាំង​អស់ ដែល​ប្រើប្រាស់ iCloud។ មួយវិញទៀតគឺ Offline Version របស់ Safari Reading List គឺ​អាច​អោយ​អ្នក​អាច​អាន​អត្ថ​បទ ដោយ​មិន​ចាំ​បាច់ មាន​តំណ​ភ្ជាប់​អ៊ីន​ធឺ​ណែត​នោះ​ទេ។ លទ្ធភាព​ក្នុង​ការ Upload រូប​ភាព និង​វីដេអូ នៅ​ក្នុង Web Form។ ហើយ​នៅ​ក្នុង iPhone និង​ iPod Touch អាច​បើក​វេប​សាយ ក្នុង Full Screen ពេល​អ្នក​ដាក់​ទូរស័ព្ទ​ក្នុង​ទិស​ដៅ​ផ្ដេក។

បើអញ្ចឹង iOS 6 នឹង Support Facebook មែនទេ?

ប្រហែល​ជា​អញ្ចឹង​ហើយ Facebook ក្នុង iOS 6 អាច​អោយ​អ្នក​ធ្វើ​ការ Post Status តាម​រយៈ Notification Center រឺ​តាម​រយៈ Siri។ ក្រៅ​ពី​នេះ អ្នក​អាច​ធ្វើ​ការ ចែក​រំលែក photos, ទី​តាំង, និង high scores។ អ្នក​ក៏​អាច link contacts ទៅ​កាន់ Facebook profiles របស់​ពួក​គេ។ ហើយ​អ្នក​ថែម​ទាំង​អាច Like កម្មវិធី, ចំរៀង, អ៉ាល់​ប៊ុម, ភាព​យន្ត ពី Apple Store និង iTunes Store។

ជា​ការ​បន្ថែម អ្នក​អាច​ធ្វើ​ការ Update នូវ Contacts ដោយ​ការ​ទាញ​យក​ពត៍មាន​ពី Facebook Profiles ដើម្បី​បំពេញ​ក្នុង រូប​ថត, លេខ​ទូរស័ព្ទ, និងពត៍មាន​ដទៃ​ទៀត។ អ្នក​គ្រាន់​តែ​ធ្វើ​ការ ឡុក​ចូល​គណ​នេយ្យ Facebook តែម្តង​ប៉ុណ្ណោះ បន្ទាប់​មក​ទៀត​កម្មវិធី​ផ្សេង​ៗ នឹង​អាច​ប្រើ​ គណនេយ្យ​របស់​អ្នក​បាន​ហើយ​។

ចុះចំណែក photo sharing វិញ?

បើ​សិន​ជា​អ្នក​មាន iCloud account, អ្នក​អាច​បង្កើត Shared Photo Streams ដើម្បី​ធ្វើ​ការ​ចែក​រំលែក​ទៅ​កាន់ មិត្ត​ភ័ក្តិ គ្រួសារ របស់​អ្នក បាន​​ហើយ។ ដោយ​គ្រាន់​តែ​ជ្រើស​រើស​រូប​ថត ហើយ​ប្រាប់ iCloud ថា​អ្នក​ថាខ្លះ​ដែល​អ្នក​ចង់ ចែក​អោយ ហើយ​រូបភាព​របស់​អ្នក នឹង​បញ្ចួន​ទៅ កាន់ iOS6 devices, កម្មវិធី iPhoto នៅ​លើ Moutain Lion ដែល​តំណើការ​លើ Macs, Apple TV និង​តាម​រយៈ​វេប ដែល មិត្ត​ភ័ក្តិ គ្រួ​សារ អ្នក​អាច ដោន​ឡូត និង​បញ្ចេញ​មតិ​បាន។

តើ shared Photo Streams រាប់ចូលក្នុងការកំណត់ទំហំផ្ទុក 5GB របស់ iCloud storage ដែរទេ?

ទេ! ដូចទៅនឹង Photo Stream អញ្ចឹង រូបថតមិនរាប់បញ្ចូលក្នុង iCloud storage របស់អ្នកទេ។

 

ចុះអ្វីជា Passbook? ហេតុអ្វីខ្ញុំត្រូវប្រើវា?

Passbook គឺជា​មធ្យោ​បាយ​មួយ សំរាប់​អ្នក​លក់​រាយ, អ្នក​លក់​សំបុត្រ និង​លាន​យន្ត​ហោះ ធ្វើ​ការ​ចែក​នូវ សំបុត្រ​អេឡិច​ត្រូនិច និង​កាត​សមាជិក​។ ក្រុម​ហ៊ុន​អាច​ធ្វើ​ការ​បង្កើត​នូវ Passbook file ដែល​អ្នក​អាច​ធ្វើ​ការ ដាក់​ចូល​ក្នុង Passbook app បាន ហើយ​នៅ​ពេល​ដែល​អ្នក ទៅ​កាន់​ការ ប្រគុំ​តន្រ្តី ពួក​គេ​អាច​ធ្វើការ ស្គេន រឺ ធ្វើ​ការ​ចុះ​ឈ្មោះ ដូច​ទៅ​នឹង សំបុត្រ​សន្លឹក​ធម្មតា​អញ្ចឹង​ដែរ​។ នៅ​លើ​ផ្នែក​ខាង​លើ​នៃ​សំបុត្រ អាច​ប្រាប់​ពី ទី​តាំង និង​ពេល​វេលា​ដែល ជើង​យន្ត​ហោះ ធ្វើ​ការ​ចេញ​ដំណើរ។

ចុះម្តេចក៏មិនឃើញ កម្មវិធី YouTube អញ្ចឹង?

ខណៈ​ពេល​ដែល​ចេញ iOS6 គឺ​ក្រុម​ហ៊ុន Apple និង Google ផ្ដាច់​ភាព​ជា​ដៃ​គូ ដូច​ច្នេះ​ហើយ​អ្នក លែង​មាន​កម្មវិធី Youtube ស្រាប់​ក្នុង iOS ទៀត​ហើយ។ តែ​អ្នក​នៅ​តែ អាច​ចូល​ទៅ​កាន់ Safari ហើយ​បើក​វេបសាយ និង​មើលវីដេអូពី Youtube បាន​ដូច​ធម្មតា។

បើ​សិន​អ្នក​ប្រើ iPhone រឺ iPod Touch អ្នក​អាច​ដោន​ឡូត​កម្មវិធី Youtube ដែល​បង្កើត​ដោយ Google ពី App Store បាន​ដោយ​មិន​គិត​ថ្លៃ។

ខ្ញុំលឺថា Siri មានបន្ថែមភាសាថ្មីៗ បន្ថែមទៀត តើមានភាសាអ្វីខ្លះទៅ?

ជាការបន្ថែមទៅកាន់ភាសា អង់គ្លេស (U.S, U.K. និង Australia), German, French, and Japanese, ឥឡូវ Siri អាចនិយាយភាសា Canadian English និង French; Spain, Mexico, និង U.S. Spanish dialects; Italian; Italian, French, and German in Switzerland; Korean; Mandarin in Taiwan; Cantonese នៅ Hong Kong; និង Mandarin និង Cantonese សំរាប់ mainland China។

ខ្ញុំលឺគេថា មានគុណសម្បត្តិថ្មីៗ សំរាប់អ្នកប្រើប្រាស់នៅប្រទេសចិន?

មាន​ច្រើន​គួរ​សម​ដែរ ដែល​មាន​ដូច​ជា ពង្រឹង​មធ្យោបាយ​ក្នុង​ការ វាយ​ភាសា​ចិន និង​ការ​បន្ថែម​វចនានុក្រម​ភាសាចិន ដើម្បី​អោយ​ការ​វាយ មាន​ភាព ងាយ​ស្រួល និង​ត្រឹម​ត្រូវ​ជាង​មុន។ អ្នក​អាច​វាយ​ចំរុះ​គ្នា​ទាំង ពាក្យ​អក្សរ​កាត់ Pinyin និង ភាសា​អង់​គ្លេស ដោយ​មិន​ចាំ​បាច់ ធ្វើ​ការ​ប្ដូរ Keyboard។ វា​ក៏​បាន​បង្កើន​ចំនួន​ទ្វេ​ដង សំរាប់​ការ​សរ​សេរ​អក្សរ​ដោយ​ដៃ។ វា​ក៏​អនុញ្ញាត​អោយ​អ្នក​ធ្វើការ​បន្ថែម​ពាក្យ ចូល​ក្នុង វចនានុក្រម​ផ្ទាល់​ខ្លួន ហើយ​ធ្វើ​ការ​ Sync ដោយ​ស្វ័យ​ប្រវត្តិ តាម​រយៈ iCloud។

បន្ថែម​ពី​នេះ Apple ក៏​បាន​បន្ថែម​នូវ សេវា​កម្ម​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ចិន រួម​បញ្ចូល​ទាំង Baidu សំរាប់​ជំរើស​ជា Search Engines និង​លទ្ធភាព​ក្នុង​ការ ចែក​រំលែក​វី​ដេអូ តាម​រយៈ Youku និង Tudou និង​ធ្វើ​ការ Post ទៅ​កាន់ សេវា Microblogging  នៅ​ប្រទេស​ចិន ដូចជា Sina, Weiboជាដើម។

ចុងក្រោយតើលក្ខណៈសម្បត្តិទាំងអស់សុទ្ធតែ មានក្នុងប្រទេសកម្ពុជាមែនទេ?

ទេ មិនទាំងអស់ទេ! បច្ចុប្បន្ននេះ Apple កំពុង​ព្យា​យាម​ពង្រីក ដែន​សេវា​កម្ម​របស់​ខ្លួន ដូច​​ដែល​បាន​​ឃើញ​​ស្រាប់​​កាល​ពី ខែ​មីនា Apple បាន​​ប្រ​​កាស​​ជា​ផ្លូវ​ការ​ថា ប្រទេស​កម្ពុជា បានដាក់បញ្ចូលទៅក្នុង iTunes Store ដែលបញ្ជាក់ថា អ្នក​ដែល​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា មាន​សិទ្ធិ​ក្នុង​ការ​បង្កើត​ នូវ​គណនេយ្យ សំរាប់ iTunes Store​ ដោយ​​​​ប្រើប្រាស់ ពត៍មាន​​អា​ស័យ​ដ្ឋាន​ក្នុង​ ប្រទេសកម្ពុជា ជាពិសេសគឺអាចប្រើនូវ កាត​ឥណទាន ប្រភេទ​ Visa រឺ Master ដើម្បី​ធ្វើការ​ ទិញនូវ​កម្មវិធី រឺ​ហ្គេមចេញ​ពី App Store, iTunes Store និង iBook Store បាន។

ខាងក្រោម ជារូបភាពដែល​បញ្ជាក់ពី​ លក្ខណៈសម្បត្តិនៃ iOS 6 ដែលមានសំរាប់​ប្រទេស​កម្ពុជា​៖

អ្នកអាចមើលនូវ លក្ខណៈសម្បត្តិសំរាប់ប្រទេសនីមួយៗ បាននៅលើវេបសាយ Apple បានដោយចូលទៅកាន់ ទីនេះ

ម៉េងហ្គោ​សូម​អភ័យ​ទោស បើ​សិន​ អត្ថបទខាង​លើ​មាន​ ពាក្យ​ត្រង់​ណា​ ដែល​បាន​សរសេរ​​មិនត្រឹម​ត្រូវ ឬ​កំហុស​ផ្នែក​ផ្សេងៗ ហើយ បើសិនអ្នករកឃើញ សូម​​មេត្តា​​បញ្ជេញ មតិ​ខាង​ក្រោម​​ដើម្បីអោយ យើងខ្ញុំធ្វើការ​កែ​​តម្រូវ​សារ​​ជា​ថ្មី។

ប្រភព MacWorld

Related Articles