SHSH blobs គឺជាប្រព័ន្ទ Hash signature system (Signature HaSH blobs) ដែលបង្កើតដោយក្រុមហ៊ុន Apple ដើម្បីគ្រប់គ្រងលើការ Downgrade Firmwares នៅលើ iPhone, iPads និង iPod Touch។ ជាទូទៅ នៅពេលដែលអ្នក Upgrade ទៅកាន់ iOS ជំនាន់ចុងក្រោយហើយ អ្នកនឹងមិនអាចធ្វើការ Downgrade វិញបាននោះទេ ដោយសារ រាល់ការ Downgrade តំរូវអោយ ទូរស័ព្ទអ្នក Authenticate ជាមួយនឹង Server Apple ដែល Apple នឹងធ្វើការផ្ទៀងផ្ទាត់នូវ iOS ដែលអ្នកកំពុងមាន នឹង iOS ដែលមានបច្ចុប្បន្ន។
ចុះការ Save SHSH មានន័យយ៉ាងណា ហើយមានប្រយោជន៍អ្វីខ្លះទៅ?
សំរាប់ការ Save SHSH នេះមានន័យថា រក្សាទុកនូវ SHSH blobs ដែលមានក្នុងទូរស័ព្ទរបស់អ្នក ទៅដាក់ក្នុង Cydia Server។ ចំពោះអត្ថប្រយោជន៍វិញ គឺត្រង់ថា នៅពេលដែលអ្នកចង់ Downgrade Firmware សំរាប់ទូរស័ព្ទរបស់អ្នក អ្នកអាចធ្វើការ Authenticate ជាមួយនឹង Cydia Server ជំនួសអោយ Apple Server។
តើធ្វើដូចម្តេច ដើម្បីអោយ ទូរស័ព្ទ Authenticate ជាមួយនឹង Cydia Server?
អ្នកអាចប្រើកម្មវិធី Tiny Umbrella ដោយវានឹងទៅប្តូរអាស័យដ្ឆានរបស់ Apple Server ទៅជា Cydia Server វិញ។
វិធីសាស្រ្តក្នុងការ រក្សាទុក SHSH
ខាងក្រោមនេះ ជាវិធីសាស្រ្តក្នុងការ Save SHSH សំរាប់ iOS Devices របស់អ្នក ដោយប្រើប្រាស់កម្មវិធី Tiny Umbrella៖
ជំហ៊ានទី ១
ដោនឡូតនូវកម្មវិធី Tiny Umbrella ជំនាន់ក្រោយបំផុតពី ទីនេះ ដាក់នៅទីតាំងណាមួយលើកុំព្យូទ័ររបស់អ្នក។
ជំហ៊ានទី ២
ចុច Mouse ខាងស្ដាំ លើ tinyumbrella-6.00.00.exe ហើយជ្រើសយក Run as administrator ពី menu ខាងក្រោម៖

បើសិនជាអ្នកទទួលបាន Windows Security Alert, សូមអ្នកជ្រើសយកប្រអប់ទាំង ពីរ ហើយចុចលើ Allow Access

ជំហ៊ានទី ៣
សូមធានាថា iOS Devices របស់អ្នក ដោតចូលទៅកាន់កុំព្យូទ័រ ហើយជ្រើសយកវានៅលើ តារាងខាងឆ្វេង

ជំហ៊ានទី ៤
ចុចលើប៊ូតុង Save SHSH.
![]()
ជំហ៊ានទី ៥
បន្ទាប់តំណើរការ ចប់អ្នកនឹង ទទួលបាននូវ តារាងដែលបង្ហាញអំពី SHSH ដែលបានរក្សាទុកនៅលើ Cydia Server នៅក្នុង Saved SHSHs ដែលបញ្ជាក់ ថាតំណើរនៃការ រក្សាទុកនូវ SHSH blobs របស់អ្នកបានជោគជ័យ។

បន្ទាប់មកទៀតអ្នកអាចធ្វើការ Upgrade Firmware ថ្មីៗ សំរាប់ទូរស័ព្ទអ្នកបានហើយ ហើយអ្នកក៏អាចបកមកកាន់ Firmware ចាស់បាននៅពេលក្រោយ។
AppleSHSHTutorials



