បច្ចុប្បន្ននេះ iOS Devices ដែលអាចធ្វើការ Jailbreak បានគឺមានតែសំរាប់ Devices ដែលប្រើ CPU ប្រភេទ A4 តែប៉ុណ្ណោះ។ សំរាប់ការ Jailbreak បច្ចប្បន្ន នៅស្ថិតក្នុង លក្ខខណ្ឌ Tethered នៅឡើយ មានន័យថា អ្នកត្រូវប្រើកម្មវិធី Redsn0w ដើម្បី Patch Boot រាល់ពេលដែលអ្នក ចង់ធ្វើការ Restart ទូរស័ព្ទ របស់អ្នក។
ថ្ងៃនេះម៉េងហ្គោសូមបង្ហាញពីរបៀប Jailbreak iOS 6 នៅលើ iPhone 4, 3GS និង iPod 4G ដោយប្រើនូវ ជំនាន់ចុងក្រោយរបស់ Redsn0w។ ប៉ុន្តែជាដំបូង សូមអ្នកទាំងអស់គ្នាដោនឡូតនូវ Files មួយចំនួនជាមុនសិន៖
- redsn0w_win_0.9.13dev4
- iFunbox ចុងក្រោយពី ទីនេះ
- ដោយឡូត Firmware iOS6 សំរាប់ទូរស័ព្ទរបស់អ្នកពី ទីនេះ
ជាចុងក្រោយអ្នកនឹងទទួលបាន Files ដូចខាងក្រោម៖
គួរបញ្ជាក់ផងដែរថា សំរាប់ Redn0w ជំនាន់នេះ គឺមិនមានតំឡើង Cydia ទេ ដូច្នេះយើងនឹងត្រូវតំឡើង Cydia ដោយខ្លួនឯង ដែលនឹងបង្ហាញនៅខាងក្រោម ផងដែរ។
ជំហ៊ានទី ១៖ Jailbreak
បន្ទាប់ពីអ្នកធ្វើការដោនឡូត ដូចរូបខាងលើរួចហើយ សូមធ្វើការពន្លានូវ File redsn0w_win_0.9.13dev4.zip ហើយ Right Click » Run as Administrator
បន្ទាប់មកទៀតសូមចុចលើ Extras ហើយជ្រើសយក Firmware សំរាប់ iOS Device របស់អ្នកដូចខាងក្រោម៖
បន្ទាប់មកទៀតសូមចុច Back » ហើយចុច Jailbreak ហើយធានាថា Install SSH គឺឆេក ព្រោះយើងនឹង តំឡើង Cydia ដោយប្រើ SSH.
បន្ទាប់មកទៀតសូមដាក់ទូរស័ព្ទអ្នកចូលទៅកាន់ DFU Mode ដោយដំបូងសូមធ្វើការ បិទទូរស័ព្ទរបស់ជាមុនសិន បន្តាប់មកទៀត
- ចុចប៊ូតុង Power ចំនួន ៣ វិនាទីរហូតរូបផ្លែប៉ោមបង្ហាញ
- ចុចប៊ូតុង Home + Power ចំនួន ១០ វិនាទី(ពេលនោះអ្នកនឹងឃើញ ទូរស័ព្ទអ្នកបិទ)
- ហើយចុងក្រោយ ព្រលែងប៊ូតុង Power ហើយនៅបន្តចុចប៊ូតុង Home ដដែលរយៈពេល ១៥ វិនាទី
បើសិនអ្នកធ្វើបានត្រឹមត្រូវ អ្នកនឹងទទួលបានដូចខាងក្រោម៖
នៅពេលនេះទូរស័ព្ទ របស់អ្នកត្រូវបាន Jailbreak រួចរាល់ហើយ ជាមួយនឹង SSH enabled។
ជំហ៊ាន ២ Run Just Boot
ដោយសារជំនាន់នេះ ជា Tethered version អ្នកត្រូវ ប្រើ Redsn0w ដើម្បីអោយរាល់ Jailbreak Apps តំណើរការបាន ដោយប្រើ Just Boot របស់វា។ សូមធ្វើតាមរបៀបដូចខាងក្រោម៖
ចូលទៅកាន់ Extras » ចុចលើប៊ូតុង Just Boot ដូចខាងក្រោម៖
ហើយនឹងជំហ៊ានខាងលើដែរ អ្នកត្រូវដាក់ទូរស័ព្ទរបស់អ្នកចូលទៅកាន់ DFU Mode បន្ទាប់មកទៀត Redsn0w នឹងធ្វើការ Patch Boot នៅលើ ទូរស័ព្ទរបស់អ្នកដូចខាងក្រោម៖
សំរាប់ឥឡូវនេះអ្នករួចរាល់ក្នុងការតំឡើង Cydia ហើយ
ជំហ៊ានទី ៣៖ តំឡើង Cydia
សំរាប់ជំហ៊ានមួយនេះ អ្នកនឹងត្រូវប្រើ SSH ដើម្បី Remote បញ្ជា Shell លើទូរស័ព្ទរបស់អ្នក។ Tools ដែលអាចនឹងប្រើមានច្រើន ដូចជា Putty, WinSCP រឺ SSH client ដទៃទៀត។ សំរាប់ពេលនេះ ម៉េងហ្គោសូមធ្វើបង្ហាញ ពី iFunBox ដោយសារវាមិនចាំបាច់អោយ អ្នកស្គាល់ IP Address របស់ទូរស័ព្ទអ្នកទេ ដោយគ្រាន់តែដោតខ្សែ ទៅកាន់កុំព្យូទ័រជាការស្រេច។
សូមធ្វើការពន្លានូវ iFunBox ដែលបានដោនឡូតខាងលើ ហើយសូមបើកវាដូចខាងក្រោម៖
បន្ទាប់មកទៀតសូមចូលទៅកាន់ Connected Device » SSH Terminal។ បើសិនវាបង្ហាញអោយអ្នកដូរ Password សូមចុច No ហើយវានឹបង្ហាញផ្ទាំងដូចខាងក្រោម (Default Username: root, Password: alpine)៖
បន្ទាប់មកទៀតសូមវាយនូវ Command ដូចខាងក្រោម៖
wget -q -O /tmp/cyinstall.sh http://downloads.kr1sis.net/cyinstall.sh && chmod 755 /tmp/cyinstall.sh && /tmp/cyinstall.sh
ចូលទៅក្នុងប្រអប់ខាងក្រោមនេះ៖
ហើយវានឹងតំណើរ ដោនឡូត Cydia Package ពី Server មកបញ្ចូលក្នុងទូរស័ព្ទរបស់អ្នក។
ចំណាំ៖ អ្នកត្រូវមានតំណ អ៊ីនធឺណែត ក្នុងទូរស័ព្ទរបស់អ្នក ដើម្បីធ្វើការដោនឡូតខាងលើ។
ទូរស័ព្ទអ្នកនឹងធ្វើការ Respring ហើយពេលនោះអ្នកនឹង ទទួលបាន Cydia ក្នុងទូរស័ព្ទរបស់អ្នកដូចខាងក្រោមនេះ៖
ពេលនេះអ្នកមាន Cydia ហើយអ្នកក៏អាចតំឡើងកម្មវិធីផ្សេងៗទៀតបានដែរ ដូចជា Installous, Khmer Unicode។
ជាចុងក្រោយអ្នកបើសិនអ្នកមានចំងល់ត្រង់ណា សូមធ្វើការបញ្ចេញមតិនៅខាងក្រោម។
iOS 6iPhone 3GSiPhone 4iPod Touch 4GJailbreak
















