វិធីសាស្រ្តក្នុងការ Save SHSH សំរាប់ iOS Devices

By | September 20th, 2012 10:51 am | 818 Views

SHSH blobs គឺជាប្រព័ន្ទ Hash signature system (Signature HaSH blobs) ដែល​បង្កើត​ដោយ​ក្រុម​ហ៊ុន Apple ដើ​ម្បី​គ្រប់​គ្រង​លើ​ការ Downgrade Firmwares នៅ​លើ iPhone, iPads និង iPod Touch។ ជា​ទូ​ទៅ នៅ​ពេល​ដែល​អ្នក Upgrade ទៅ​កាន់ iOS ជំនាន់​ចុង​ក្រោយ​ហើយ អ្នក​នឹង​មិន​អាច​ធ្វើ​ការ Downgrade វិញ​បាន​នោះ​ទេ ដោយ​សារ រាល់​ការ Downgrade តំរូវ​អោយ ទូរស័ព្ទ​អ្នក Authenticate ជា​មួយ​នឹង Server Apple ដែល Apple នឹង​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​នូវ iOS ដែល​អ្នក​កំពុង​មាន នឹង iOS ដែល​មាន​បច្ចុប្បន្ន។

ចុះការ Save SHSH មានន័យយ៉ាងណា ហើយមានប្រយោជន៍អ្វីខ្លះទៅ?

សំរាប់​ការ Save SHSH នេះមានន័យថា រក្សាទុកនូវ SHSH blobs ដែល​មាន​ក្នុង​ទូរ​ស័ព្ទ​របស់​អ្នក ទៅ​ដាក់​ក្នុង Cydia Server។ ចំ​ពោះ​អត្ថ​ប្រ​យោជន៍​វិញ គឺ​ត្រង់​ថា នៅពេលដែលអ្នកចង់ Downgrade Firmware សំរាប់ទូរស័ព្ទរបស់អ្នក អ្នកអាចធ្វើការ Authenticate ជាមួយនឹង Cydia Server ជំនួសអោយ Apple Server។

តើធ្វើដូចម្តេច ដើម្បីអោយ ទូរស័ព្ទ Authenticate ជាមួយនឹង Cydia Server?

អ្នកអាចប្រើកម្មវិធី Tiny Umbrella ដោយវានឹងទៅប្តូរអាស័យដ្ឆានរបស់ Apple Server ទៅជា Cydia Server វិញ។

វិធីសាស្រ្តក្នុងការ រក្សាទុក SHSH

ខាងក្រោមនេះ ជាវិធីសាស្រ្តក្នុងការ Save SHSH សំរាប់ iOS Devices របស់អ្នក ដោយប្រើប្រាស់កម្មវិធី Tiny Umbrella៖

ជំហ៊ានទី ១

ដោនឡូតនូវកម្មវិធី Tiny Umbrella ជំនាន់ក្រោយបំផុតពី ទីនេះ ដាក់នៅទីតាំងណាមួយលើកុំព្យូទ័ររបស់អ្នក។

ជំហ៊ានទី ២
ចុច Mouse ខាងស្ដាំ លើ tinyumbrella-6.00.00.exe ហើយជ្រើសយក Run as administrator ពី menu ខាងក្រោម៖

បើសិនជាអ្នកទទួលបាន Windows Security Alert, សូមអ្នកជ្រើសយកប្រអប់ទាំង ពីរ ហើយចុចលើ Allow Access

ជំហ៊ានទី ៣
សូមធានាថា iOS Devices របស់អ្នក ដោតចូលទៅកាន់កុំព្យូទ័រ ហើយជ្រើសយកវានៅលើ តារាងខាងឆ្វេង

ជំហ៊ានទី ៤
ចុចលើប៊ូតុង Save SHSH.

ជំហ៊ានទី ៥
បន្ទាប់តំណើរការ ចប់អ្នកនឹង ទទួលបាននូវ តារាងដែលបង្ហាញអំពី SHSH ដែលបានរក្សាទុកនៅលើ Cydia Server នៅក្នុង Saved SHSHs ដែលបញ្ជាក់ ថាតំណើរនៃការ រក្សាទុកនូវ SHSH blobs របស់អ្នកបានជោគជ័យ។

បន្ទាប់មកទៀតអ្នកអាចធ្វើការ Upgrade Firmware ថ្មីៗ សំរាប់ទូរស័ព្ទអ្នកបានហើយ​ ហើយអ្នកក៏អាចបកមកកាន់ Firmware ចាស់បាននៅពេលក្រោយ។

Related Articles