បើសិនអ្នកបាន Jailbreak iOS 6 របស់រួចរាល់ហើយនោះ អ្នកក៏អាចតំឡើងពុម្ពអក្សរខ្មែរបានដែរ នៅលើ Cydia។ ដូច្នេះដើម្បីតំឡើងពុម្ពអក្សរខ្មែរ សូមធ្វើ តាមជំហ៊ានដូចខាងក្រោម៖
ជំហ៊ានទី១៖ តំឡើងពុម្ពអក្សរខ្មែរ
បើក Cydia នៅលើទូរស័ព្ទរបស់អ្នក ហើយចូលទៅកាន់ Manage
ចុចលើ Edit » Add
បន្ទាប់មកទៀតសូមវាយបញ្ចូលនូវ http://iphonekhmer.com ចូលក្នុងប្រអប់ខាងក្រោម ហើយចុចលើ Add Source៖
បន្ទាប់មកទៀតសូមចូលទៅកាន់ Sections » iPhone Khmer ហើយស្វែងរក និងបញ្ចូលនូវ Package មួយឈ្មោះថា KH Key iPhone iOS5 ដូចខាងក្រោម៖
បន្ទាប់មកទូរស័ព្ទនឹង Respring ហើយទូរស័ព្ទពេលនេះ គឺអាចប្រើភាសាខ្មែរបានហើយ។
ជំហ៊ានទី ២៖ តំឡើង Keyboard ខ្មែរ
សូមចូលទៅកាន់ Setting » ហើយចូលទៅកាន់ General » Keyboard » Keyboards
បន្ទាប់មកទៀតសូមចុចលើ Add New Keyboard » ក្ដារចុចខ្មែរ ដូចខាងក្រោម៖
ហើយពេលនេះគឺជាការសាកល្បង៖
បើសិនអ្នកមានបញ្ហា សូមធ្វើការបញ្ចេញមតិនៅខាងក្រោម។














