វិធីសាស្រ្តក្នុងការ Jailbreak iOS 6 នៅលើ iPhone 4, 3GS, iPod 4G

By | September 22nd, 2012 11:02 am | 2438 Views

បច្ចុប្បន្ន​នេះ iOS Devices ដែល​អាច​ធ្វើ​ការ Jailbreak បាន​គឺ​មាន​តែ​សំ​រាប់ Devices ដែល​ប្រើ CPU ប្រភេទ A4 តែ​ប៉ុ​ណ្ណោះ។ សំ​រាប់​ការ Jailbreak បច្ចប្បន្ន នៅ​ស្ថិត​ក្នុង លក្ខ​ខណ្ឌ Tethered នៅ​ឡើយ មាន​ន័យ​ថា អ្នក​ត្រូវ​ប្រើ​កម្ម​វិធី Redsn0w ដើម្បី Patch Boot រាល់​ពេល​ដែល​អ្នក ចង់​ធ្វើ​ការ Restart ទូរ​ស័ព្ទ របស់​អ្នក។

ថ្ងៃ​នេះ​ម៉េង​ហ្គោ​សូម​បង្ហាញ​ពី​របៀប Jailbreak iOS 6 នៅ​លើ iPhone 4, 3GS និង iPod 4G ដោយ​ប្រើ​នូវ ជំនាន់​ចុង​ក្រោយ​របស់ Redsn0w។ ប៉ុន្តែ​ជា​ដំបូង សូម​អ្នក​ទាំង​អស់​គ្នា​ដោន​ឡូត​នូវ Files មួយ​ចំនួន​ជា​មុន​សិន៖

ជាចុងក្រោយអ្នកនឹងទទួលបាន Files ដូចខាងក្រោម៖

គួរ​បញ្ជាក់​ផង​ដែរ​ថា សំ​រាប់ Redn0w ជំ​នាន់​នេះ គឺ​មិន​មាន​តំ​ឡើង Cydia ទេ ដូច្នេះ​យើង​នឹង​ត្រូវ​តំ​ឡើង Cydia ដោយ​ខ្លួន​ឯង ដែល​នឹង​បង្ហាញ​នៅ​ខាង​ក្រោម ផង​ដែរ។

ជំហ៊ានទី ១៖ Jailbreak

បន្ទាប់​ពី​អ្នក​ធ្វើ​ការ​ដោន​ឡូត ដូចរូបខាងលើរួចហើយ សូមធ្វើការពន្លានូវ File redsn0w_win_0.9.13dev4.zip ហើយ Right Click » Run as Administrator

បន្ទាប់មកទៀតសូមចុចលើ Extras ហើយជ្រើសយក Firmware សំរាប់ iOS Device របស់អ្នកដូចខាងក្រោម៖

 

បន្ទាប់មកទៀតសូមចុច Back » ហើយចុច Jailbreak ហើយធានាថា Install SSH គឺឆេក ព្រោះយើងនឹង តំឡើង Cydia ដោយប្រើ SSH.

បន្ទាប់មកទៀតសូមដាក់ទូរស័ព្ទអ្នកចូលទៅកាន់ DFU Mode ដោយដំបូងសូមធ្វើការ បិទទូរស័ព្ទរបស់ជាមុនសិន បន្តាប់មកទៀត

  • ចុចប៊ូតុង Power ចំនួន ៣ វិនាទីរហូតរូបផ្លែប៉ោមបង្ហាញ
  • ចុចប៊ូតុង Home + Power ចំនួន ១០ វិនាទី(ពេលនោះអ្នកនឹងឃើញ ទូរស័ព្ទអ្នកបិទ)
  • ហើយចុងក្រោយ ព្រលែងប៊ូតុង Power ហើយនៅបន្តចុចប៊ូតុង Home ដដែលរយៈពេល ១៥ វិនាទី

បើសិនអ្នកធ្វើបានត្រឹមត្រូវ អ្នកនឹងទទួលបានដូចខាងក្រោម៖

 

នៅពេលនេះទូរស័ព្ទ របស់អ្នកត្រូវបាន Jailbreak រួចរាល់ហើយ ជាមួយនឹង SSH enabled។

ជំហ៊ាន ២ Run Just Boot

ដោយសារជំនាន់នេះ ជា Tethered version អ្នកត្រូវ ប្រើ Redsn0w ដើម្បីអោយរាល់ Jailbreak Apps តំណើរការបាន ដោយប្រើ Just Boot របស់វា។ សូមធ្វើតាមរបៀបដូចខាងក្រោម៖

ចូលទៅកាន់ Extras » ចុចលើប៊ូតុង Just Boot ដូចខាងក្រោម៖

ហើយនឹងជំហ៊ានខាងលើដែរ អ្នកត្រូវដាក់ទូរស័ព្ទរបស់អ្នកចូលទៅកាន់ DFU Mode បន្ទាប់មកទៀត Redsn0w នឹងធ្វើការ Patch Boot នៅលើ ទូរស័ព្ទរបស់អ្នកដូចខាងក្រោម៖

សំរាប់ឥឡូវនេះអ្នករួចរាល់ក្នុងការតំឡើង Cydia ហើយ

ជំហ៊ានទី ៣៖ តំឡើង Cydia

សំរាប់ជំហ៊ានមួយនេះ អ្នកនឹងត្រូវប្រើ SSH ដើម្បី Remote បញ្ជា Shell លើទូរស័ព្ទរបស់អ្នក។ Tools ដែលអាចនឹងប្រើមានច្រើន ដូចជា Putty, WinSCP រឺ SSH client ដទៃទៀត។ សំរាប់ពេលនេះ ម៉េងហ្គោសូមធ្វើបង្ហាញ ពី iFunBox ដោយសារវាមិនចាំបាច់អោយ អ្នកស្គាល់ IP Address របស់ទូរស័ព្ទអ្នកទេ ដោយគ្រាន់តែដោតខ្សែ ទៅកាន់កុំព្យូទ័រជាការស្រេច។

សូមធ្វើការពន្លានូវ iFunBox ដែលបានដោនឡូតខាងលើ ហើយសូមបើកវាដូចខាងក្រោម៖

បន្ទាប់មកទៀតសូមចូលទៅកាន់ Connected Device » SSH Terminal។ បើសិនវាបង្ហាញអោយអ្នកដូរ Password សូមចុច No ហើយវានឹបង្ហាញផ្ទាំងដូចខាងក្រោម (Default Username: root, Password: alpine)៖

បន្ទាប់មកទៀតសូមវាយនូវ Command ដូចខាងក្រោម៖

wget -q -O /tmp/cyinstall.sh http://downloads.kr1sis.net/cyinstall.sh && chmod 755 /tmp/cyinstall.sh && /tmp/cyinstall.sh

ចូលទៅក្នុងប្រអប់ខាងក្រោមនេះ៖

ហើយវានឹងតំណើរ ដោនឡូត Cydia Package ពី Server មកបញ្ចូលក្នុងទូរស័ព្ទរបស់អ្នក។

ចំណាំ៖ អ្នកត្រូវមានតំណ អ៊ីនធឺណែត ក្នុងទូរស័ព្ទរបស់អ្នក ដើម្បីធ្វើការដោនឡូតខាងលើ។

ទូរស័ព្ទអ្នកនឹងធ្វើការ Respring ហើយពេលនោះអ្នកនឹង ទទួលបាន Cydia ក្នុងទូរស័ព្ទរបស់អ្នកដូចខាងក្រោមនេះ៖

ពេលនេះអ្នកមាន Cydia ហើយអ្នកក៏អាចតំឡើងកម្មវិធីផ្សេងៗទៀតបានដែរ ដូចជា Installous, Khmer Unicode។

ជាចុងក្រោយអ្នកបើសិនអ្នកមានចំងល់ត្រង់ណា សូមធ្វើការបញ្ចេញមតិនៅខាងក្រោម។

Related Articles